ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នៅតែមានការលំបាករកដំណោះស្រាយបទឈប់បាញ់នៅក្នុងជម្លោះអ៊ីស្រាអែលនិងហ្គាហ្សា

អន្តរជាតិ : នៅថ្ងៃពុធ អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកទៅលើតំបន់ហ្គាហ្សាដោយការវាយប្រហារតាមអាកាស និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានបន្តបាញ់រ៉ុក្កែតឆ្លងព្រំដែនដោយគ្មានសញ្ញាបទឈប់បាញ់ណាមួយដែលនឹងកើតមានឡើយទោះបីមានការអំពាវនាវជាអន្តរជាតិឲ្យបញ្ចប់ការប្រយុទ្ធគ្នាជាងមួយសប្តាហ៍ក៏ដោយ។

មេដឹកនាំអ៊ីស្រាអែលបាននិយាយថាពួកគេកំពុងបន្តការវាយប្រហារប្រឆាំងនឹងក្រុមហាម៉ាស និងអ៊ីស្លាមជីហាត ប៉ុន្តែអ្នកនាំពាក្យយោធាអ៊ីស្រាអែលបានទទួលស្គាល់ថាដោយសារតែគ្រាប់មីស៊ីលនិងកាំភ្លើងត្បាល់ប្រមាណ១២.០០០គ្រាប់នៅក្នុងឃ្លាំងអាវុធរបស់ហ្គាហ្សា “ពួកគេនៅតែមានគ្រាប់រ៉ុក្កែតគ្រប់គ្រាន់ដើម្បីបាញ់” ។

នគរបាលបាននិយាយថាកម្មករជនជាតិថៃ០២នាក់ត្រូវបានសម្លាប់និងមនុស្ស០៧នាក់បានរងរបួសនៅក្នុងការបាញ់ប្រហារដោយគ្រាប់រ៉ុក្កែតមួយដែលស្ថិតក្នុងកសិដ្ឋានអ៊ីស្រាអែលមួយនៅលើព្រំដែនហ្គាហ្សា កាលពីថ្ងៃអង្គារ៍។

ក្រុមហាម៉ាសដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប និងក្រុមជីហាតអ៊ិស្លាមបានអះអាងទទួលខុសត្រូវចំពោះហេតុការណ៍នេះ។

ការវាយប្រហារដោយគ្រាប់រ៉ុក្កែតក៏ធ្វើឡើងនៅឯទីក្រុង Ashdod, Ashkelon និង Beersheba ដែលនៅខាងជើងដែលមានចម្ងាយឆ្ងាយដោយបានធ្វើឱ្យអ្នកស្រុកទៅរកទីសុវត្ថិភាពពីការវាយប្រហារដែលបានអូសបន្លាយដល់ថ្ងៃអង្គារ៍។

មន្ត្រីសុខាភិបាលនៅហ្គាហ្សានិយាយថា ប្រជាជនប៉ាឡេស្ទីនចំនួន២១៧នាក់ត្រូវបានសម្លាប់ ដោយក្នុងនោះមានកុមារ៦៣នាក់និងមនុស្សជាង១៤០០នាក់ផ្សេងទៀតបានរងរបួសចាប់តាំងពីការប្រយុទ្ធដែលចាប់ផ្តើមនៅថ្ងៃទី១០ ខែឧសភា។ អាជ្ញាធរអ៊ីស្រាអែលបាននិយាយថាមនុស្សចំនួន ១២នាក់បានស្លាប់រួមទាំងកុមារចំនួន០២នាក់ផងដែរ។

អ៊ីស្រាអែលបាននិយាយថា យន្តហោះរបស់ខ្លួនបានវាយប្រហារទៅលើផ្ទះដែលជាកម្មសិទ្ធិរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាសជាច្រើនដែលត្រូវបានប្រើជាទីបញ្ជាការឬផ្ទុកអាវុធ។ សាក្សីបាននិយាយថានៅព្រឹកថ្ងៃពុធកាំភ្លើងធំរបស់អ៊ីស្រាអែលបានបាញ់ទៅគោលដៅនៅភាគខាងត្បូងហ្គាហ្សាស្ទ្រីប។

ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិបាននិយាយថាអគារជិត៤៥០នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបត្រូវបានបំផ្លាញឬខូចខាតយ៉ាងធ្ងន់ធ្ងរដោយរួមមានមន្ទីរពេទ្យចំនួន០៦និងមណ្ឌលសុខភាពបឋមចំនួន០៩ ចាប់តាំងពីពេលដែលជម្លោះបានចាប់ផ្តើម។ ប្រជាជនចំនួន៤៨.០០០នាក់ក្នុងចំណោម៥២.០០០នាក់ដែលបានផ្លាស់ទីលំនៅបានទៅសាលារៀនចំនួន៥៨ដែលដំណើរការ ដោយអង្គការសហប្រជាជាតិ។

អ៊ីស្រាអែលបាននិយាយថា គ្រាប់រ៉ុក្កែតជាង៣.៤៥០គ្រាប់ត្រូវបានបាញ់ចេញពីពីតំបន់ហ្គាហ្សា ដោយខ្លះបានធ្លាក់រយៈចំងាយខ្លីហើយខ្លះទៀតត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារអាកាស Iron Dome របស់ខ្លួនហើយបានសម្លាប់សកម្មប្រយុទ្ធប្រហែល១៦០នាក់ ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក