ក្រសួងមហាផ្ទៃសម្រេចដំណើរការផ្ដល់អត្ដសញ្ញាណបណ្ណនិងលិខិតឆ្លងដែនដោយគ្មានថ្ងៃសៅរ៍និងអាទិត្យនៅសាខាផ្សារអ៊ីអនសែនសុខ
ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្ដសញ្ញាណកម្មនៃក្រសួងមហាផ្ទៃបានសម្រេចដាក់ឲ្យដំណើរការសេវាផ្តល់អត្តសញ្ញាណប័ណ្ឌខ្មែរ និងលិខិតឆ្លងដែនធម្មតាសម្រាប់ថ្ងៃសោរ៍ និង អាទិត្យ បន្ថែមពីថ្ងៃធម្មតានៅសាខាផ្សាអ៊ីអនសែនសុខដើម្បីសម្រួលដល់ការលំបាករបស់ពលរដ្ឋដែលមមាញឹកនឹងការងារ។
បើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានបញ្ជាក់ថា ការសម្រេចបន្ថែមថ្ងៃធ្វើការនេះបានធ្វើឡើងបន្ទាប់ពីមានការសំណូមពរពីប្រជាពលរដ្ឋ និងជួយសម្រួលដល់បងប្អូនមន្រ្តីរាជការ បុគ្គលិកកម្មករ កម្មការិនី រោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា ដែលមានការងារមមាញឹកក្នុងពេលម៉ោងរដ្ឋបាល។
ការបន្ថែមម៉ោងផ្តល់សេវាកម្មនេះនៅថ្ងៃសៅរ៍ និអាទិត្យនឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២តទៅ៕