ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សមាជិកណាតូបង្ហាញពីសាមគ្គីភាពគ្នាក្នុងអង្គការមុនពេលកិច្ចពិភាក្សារុស្ស៊ីចូលមកដល់

អន្តរជាតិ៖ ក្រុមរដ្ឋមន្ត្រីការបរទេស នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ ណាតូ បាននិយាយកាលពីថ្ងៃសុក្រថា ពួកគេនៅតែរួបរួមគ្នាប្រឆាំងនឹងសកម្មភាពយោធារុស្ស៊ីដែលអាចកើតមាននៅតាមព្រំដែនប្រទេសអ៊ុយក្រែន ហើយបានបង្ហាញពីការទាមទារសន្តិសុខជាច្រើនដែលធ្វើឡើងដោយវិមានក្រឹមឡាំងថាជារឿងដែលមិនអាចទទួលយកបាន។

ក្រុមរដ្ឋមន្ត្រីទាំង ៣០រូបដែលជាសមាជិករបស់ ណាតូ បានពិភាក្សាគ្នាតាមរយៈវីឌីអូអនឡាញស្របពេលជាមួយដែរកិច្ចចរចារវាងសហរដ្ឋអាមេរិកនិងរុស្ស៊ី នៅទីក្រុងហ្សឺណែវកាលពីថ្ងៃចន្ទ ខណៈខ្លួននឹងបន្ត កិច្ចប្រជុំណាតូ-រុស្ស៊ី នៅទីក្រុងប្រ៊ុចសែល និងកិច្ចពិភាក្សាទូលំទូលាយនៅទីក្រុងវីយែន ដែលជំរុញដោយការទាមទាររបស់ទីក្រុងម៉ូស្គូសម្រាប់ការធានាបាននូវសន្តិសុខនោះ។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ដែលបានធ្វើជាប្រធានក្នុងកិច្ចប្រជុំអនឡាញជាមួយរដ្ឋមន្ត្រីការបរទេសនោះ បានស្វាគមន៍ការរំពឹងទុកនៃកិច្ចពិភាក្សាជាមួយទីក្រុងមូស្គូនៅសប្តាហ៍ក្រោយ បន្ទាប់ពីភាគីទាំងពីរបានចោទប្រកាន់ភាគីម្ខាងទៀតថា ធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅអឺរ៉ុប។

គួរបញ្ជាក់ផងដែរថា ស្ថានការណ៍នៅព្រំដែលអ៊ុយក្រែនបានកើនឡើងកម្តៅក្រោយ រុស្ស៊ីបានដាក់ពង្រាយកងទ័ពជាច្រើននៅជិតព្រំដែនរបស់ប្រទេសនេះ ហើយចង់មានការធានាស្របច្បាប់ ថា NATO នឹងបញ្ឈប់ការពង្រីកទៅភាគខាងកើតរបស់ខ្លួន និងបញ្ចប់កិច្ចសហប្រតិបត្តិការយោធាជាមួយអ៊ុយក្រែន និងហ្សកហ្ស៊ី។ ជុំវិញបញ្ហារនេះផងដែរ ទីក្រុងមូស្គូក៏បានបដិសេធការលើកឡើងរបស់សហរដ្ឋអាមេរិកដែលថាខ្លួនកំពុងរៀបចំផែនការឈ្លានពានអ៊ុយក្រែន ហើយជំនួសមកវិញបានចោទប្រកាន់ទីក្រុង Kyiv ពីការបង្កើតកងកម្លាំងរបស់ខ្លួននៅភាគខាងកើតនៃប្រទេស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក