ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កូរ៉េខាងជើងធ្វើតេស្តមីស៊ីលជាលើកទីពីរក្នុងសប្តាហ៍នេះ

សេអ៊ូល៖ យោធាកូរ៉េខាងត្បូង និងឆ្មាំសមុទ្រជប៉ុន បាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោង នៅថ្ងៃអង្គារ ទី១១ ខែមករានេះ ដែលជាការបាញ់បង្ហោះមីស៊ីល ជាក់ស្តែងលើកទីពីរក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផងនោះ បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងបានជំរុញឱ្យមានការជឿនលឿនផ្នែកយោធាបន្ថែមទៀត។

អគ្គសេនាធិការរួមរបស់កូរ៉េខាងត្បូង (JCS) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបាញ់បង្ហោះមីស៊ីលផ្លោងដែលសង្ស័យត្រូវបានគេរកឃើញនៅម៉ោងប្រហែល៧និង២៧ព្រឹក ពីតំបន់ដីគោកនៃប្រទេសកូរ៉េខាងជើងឆ្ពោះទៅកាន់សមុទ្រនៃឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។

ទីភ្នាក់ងារសារព័ត៌មានជប៉ុនក្យូដូបានរាយការណ៍ដោយដកស្រង់ប្រភពរដ្ឋាភិបាលនៅទីក្រុងតូក្យូ ថាកាំជ្រួចនេះហាក់ដូចជាបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន (EEZ)។

ជាមួយគ្នានេះផងដែរ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានប្រាប់អ្នកយកព័ត៌មានថាលោកមានការសោកស្តាយជាខ្លាំងដែលកូរ៉េខាងជើង បន្តបាញ់មីស៊ីល ដោយកត់សម្គាល់ថា អង្គការសហប្រជាជាតិទើបតែបានបញ្ចប់ការពិភាក្សាអំពីរបៀបឆ្លើយតបទៅនឹងការបាញ់បង្ហោះកាលពីសប្តាហ៍។

ការបាញ់បង្ហោះមីស៊ីលដោយកូរ៉េខាងជើង បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តឆ្នាំថ្មីរបស់មេដឹកនាំលោក គីម ជុងអ៊ុន ក្នុងការពង្រឹងកម្លាំងយោធាដើម្បីទប់ទល់នឹងស្ថានការណ៍អន្តរជាតិដែលមិនស្ថិតស្ថេរស្របពេលដែលមានការជាប់គាំងកិច្ចចរចាជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។

បន្ថែមពីនេះសេចក្តីថ្លែងការណ៍របស់ JCS បាននិយាយថា "យោធា (កូរ៉េខាងត្បូង) កំពុងរក្សាជំហរត្រៀមខ្លួន ខណៈពេលខ្លួនដែលកំពុងតាមដានយ៉ាងដិតដល់នូវនិន្នាការពាក់ព័ន្ធក្រោមកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាង (កូរ៉េខាងត្បូង) និងសហរដ្ឋអាមេរិក។

ខណៈពេលនេះទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងធ្វើការវិភាគលម្អិតសម្រាប់ព័ត៌មានបន្ថែម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក