ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក លី ធុជ៖ ការងារដោះមីនមិនអាចទាយទុកជាមុនបានឡើយ អ្វីគ្រប់យ៉ាងអាចផ្លាស់ប្តូរក្នុងរយៈពេលតិចជាងមួយវិនាទី

សៀមរាប៖ អនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជាលោកទេសរដ្ឋមន្ត្រី លី ធុជ នៅព្រឹកថ្ងៃទី១១ ខែមករានេះ បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារមន្ត្រីដោះមីនចំនួន ៣នាក់ ដែលបានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ផ្ទុះមីនអំឡុងពេលពួកគេចុះបោសសម្អាតនាស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីម្សិលមិញ ដោយលោកបានចាត់ទុកអ្នកទាំង៣ គឺជាវីរជនដែលសុខចិត្តលះបង់ខ្លួនសម្រាប់សុវត្ថិភាពអ្នកដទៃ និងប្រទេសជាតិ។

អំឡុងពេលទៅចូលរួមកម្មវិធីគោរពវិញ្ញាណក្ខន្ធបុគ្គលិកកំទេចគ្រាប់របស់អង្គការដោះមីនកម្ពុជា (CSHD) នៅព្រឹកថ្ងៃទី១១ ខែមករានេះ នៅឯខេត្តសៀមរាប អនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា លោកទេសរដ្ឋមន្ត្រី លី ធុជ បានសម្ដែងនូវការគោរពចំពោះការលះបង់របស់មន្ត្រីទាំង៣នាក់។

បុគ្គលិកកំទេចគ្រាប់របស់អង្គការ CSHD ទាំងបីរូបខាងលើ រួមមានទី១ លោក ស៊ុន វង្ស ទី២ លោក ម៉ា ស៊ីម៉េត និងទី៣ គឺលោក ម៉ន ចក់។

លោកបានថ្លែងថា៖ «ការងារដោះមីនមិនអាចទាយទុកជាមុនបានឡើយ ហើយអ្វីគ្រប់យ៉ាងអាចផ្លាស់ប្តូរក្នុងរយៈពេលតិចជាងមួយវិនាទី ដែលធ្វើអោយពួកគេអាចបាត់បង់ជីវិតធ្លាក់ខ្លួនពិការ និងបាត់បង់មនុស្សជាទីស្រលាញ់»។

បន្ថែមលើនេះ លោកក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរភាពរបស់អ្នកដោះមីនទាំងអស់ ដែលបានលះបង់ ហើយបំពេញការងារទាំងប្រថុយប្រថាន ប្រកបដោយគ្រោះថ្នាក់ក្រោមថ្ងៃក្តៅ តាមវាលស្រែ និងព្រៃភ្នំ ដើម្បីរួមចំណែកបង្កើតពិភពលោកមួយពោរពេញដោយសុវត្ថិភាពសម្រាប់សហគមន៍ និងប្រទេសជាតិ ក៏ដូចជាមនុស្សគ្រប់រូប។

លោកទេសរដ្ឋមន្ត្រីបានអំពាវនាវដល់ជនរួមជាតិ ក៏ដូចជាអ្នកដោះមីនទាំងអស់ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះសល់ពីសម័យសង្រ្គាម។ អនុប្រធានទី១ នៃអាជ្ញាធរមីនក៏បានសំណូមពរដល់បណ្តាប្រទេសជាមិត្ត ដែលធ្វើការផ្តោតលើវិស័យមីនទាំងអស់ ទាំងសហគមន៍ម្ចាស់ជំនួយ និងប្រទេសជាដៃគូអភិវឌ្ឍន៍នានា សូមបន្តចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា ធ្វើការបោសសម្អាតមីនឲ្យអស់ពីទឹកដីប្រទេសកម្ពុជា។ ដោយសារកិច្ចការនេះ ជាការងារសំខាន់បញ្ចៀសការស្លាប់បាត់បង់ជីវិតពលរដ្ឋ និងកាត់បន្ថយចំនួនជនរងគ្រោះដោយសំណល់ជាតិផ្ទុះពីសម័យសង្គ្រាម ហើយរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ មករា ២០២២ ម្សិលមិញនេះ មានហេតុការផ្ទុះមីនតោនមួយករណីបានកើតឡើងនៅភូមិសែនតេជះ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបណ្តាលឲ្យបុគ្គលិកកំទេចគ្រាប់របស់អង្គការដោះមីនកម្ពុជា ៣នាក់ បានស្លាប់បាត់បង់ជីវិត និងបុគ្គលិកម្នាក់ទៀតបានរងរបួស។ នាថ្ងៃដដែលនោះ ក៏មានពលរដ្ឋរស់ក្នុងភូមិសែនតេជៈម្នាក់ទៀត បានស្លាប់បាត់បង់ជីវិតដោយសារការផ្ទុះគ្រាប់អំឡុងពេលដុតព្រៃសម្អាតដីសម្រាប់ដាំដំឡូងក្នុងចម្ការរបស់ខ្លួនផងដែរ។

បន្ថែមលើការទៅចូលរួមគោរពវិញ្ញាណក្ខន្ធសពមន្ត្រីនៃអង្គការដោះមីនកម្ពុជាពីសំណាក់លោកទេសរដ្ឋមន្ត្រី លី ធុជអនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា កាលពីថ្ងៃម្សិលមិញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ក៏បានផ្ញើសារចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពជនរងគ្រោះដូចគ្នាដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក