លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

BREAKING NEWS: សម្ដេចតេជោ ថាការជំរុញសន្ដិភាពនៅក្នុងតំបន់ត្រូវគិតពីការអភិវឌ្ឍនិងមិនត្រូវប្រឆាំងប្រទេសណាមួយ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅអគ្គនាយកសហព័ន្ធសន្ដិភាពសកល លោក យុន យ៉ុងហូ ថាការជំរុញនិងរក្សាសន្ដិភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវមានគោលការចំនួន៣គឺ គោលដៅគាំទ្រសន្ដិភាព និងការអភិវឌ្ឍ មិនត្រូវប្រឆាំងក្រុមណា ឬប្រទេសណាមួយ និងគាំទ្រទស្សនទានអាស៊ានសម្រាប់អាស៊ីប៉ាស៊ីហ្វិក។

រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី លោក កៅ គឹមហួន បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ជាមួយលោក យុន យ៉ងហូ ថាជំនួបនៅព្រឹកនេះគឺដើម្បីប្រមូលផ្ដុំនិងទទួលយោបល់ពីសម្ដេចតេជោក្នុងការរៀបចំកិច្ចប្រជុំកំពូលស្ដីពីសន្ដិភាពនៅឧបទ្វីបកូរ៉េឆ្នាំ២០២២ ដែលសម្ដេចតេជោនឹងអញ្ជើញចូលរួមដោយផ្ទាល់នៅថ្ងៃទី១២ និង ១៣ ខែកុម្ភៈ ខាងមុខ។

ក្នុងឱកាសនោះដែរលោក យុន យ៉ងហូ បានគាំទ្រចំពោះកិច្ចការរបស់សម្ដេចតេជោដែលធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧ ខែមករា កន្លងទៅនឹងទទួលបានជោគជ័យក្នុងការសម្រេចបានការពន្យាបទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២ ការគាំទ្រដល់ប្រេសិតពិសេសអាស៊ានទៅមីយ៉ាន់ម៉ា និងការផ្ដល់ជំនួយដល់ប្រទេសនេះផងដែរ។ លោកចាត់ទុកការងាររបស់សម្ដេចតេជោក្នុងនាមជាប្រធានអាស៊ាននៅដើមឆ្នាំគឺជាផ្លែផ្កាដ៏ជោគជ័យមួយក្នុងការរក្សាសន្ដិភាពក្នុងតំបន់ក៏ដូចជានៅប្រទេស មីយ៉ាន់ម៉ា។

សម្ដេចតេជោ ហ៊ុន សែន បានឱ្យជាគំនិតថាកិច្ចការរក្សាសន្ដិភាពសាកល ជាពិសេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវមានគោលដៅ៣គឺ គាំទ្រនូវសន្ដិភាព និងការអភិវឌ្ឍ មិនត្រូវប្រឆាំងនឹងក្រុម ឬប្រទេសណា និងគាំទ្រមជ្ឈមភាពអាស៊ានក៏ដូចជាទស្សនទានអាស៊ានសម្រាប់អាស៊ីប៉ាស៊ីហ្វិក។

គូររំលឹកផងដែរថា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ មហាសន្និបាតនៃក្ដីសង្ឃឹមលើកទី៧ ដែលរៀបចំដោយសហព័ន្ធសន្ដិភាពសាកលដែលជាបណ្ដាញអង្គការអន្តរជាតិ បុគ្គលល្បី និងអ្នកសាសនា បានផ្ដល់មេដាយមាសសន្ដិភាពពិភពលោកជូនដល់ សម្ដេចតេជោ ហ៊ុន សែន ដោយថាសម្ដេចបានដើរតួសំខាន់ក្នុងការជួយឱ្យឧបទ្វីបកូរ៉េ និងពិភពលោកឱ្យរក្សាបាននូវសន្ដិភាព។ សម្ដេចតេជោក៏នឹងត្រូវបានអញ្ជើញចូលរួមក្នុងកិច្ចស្ដីពីសន្ដិភាពនៅឧបទ្វីបកូរ៉េឆ្នាំ២០២២ នៅខែក្រោយដោយការចូលរួមពីអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមមូន ធ្វើជាសហប្រធាន និងមេដឹកនាំប្រទេស ឥស្សរជន និងប្រជាពលរដ្ឋ ពីប្រទេសចំនួន១៥៧ ចូលរួមតាមអនឡាញប្រមាណជាង ២០ម៉ឺននាក់ ដោយមានប្រព័ន្ធផ្សព្វផ្សាយប្រមាណ ៣ ៥០០ ក៏នឹងចូលរួមផ្សព្វផ្សាយពីកិច្ចប្រជុំនេះផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក