ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ហ៊ុន ម៉ានី អំពាវនាវដល់ជនរួមជាតិខ្មែរទាំងអស់គ្នាចូលរួមស្មឹងស្មាធ និងតាំងចិត្តរំឭកដល់វិញ្ញាណក្ខន្ធជនរងគ្រោះ

ភ្នំពេញ : មុននេះបន្តិច តំណាងរាស្ត្រខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានអំពាវនាវដល់ជនរួមជាតិខ្មែរទាំងអស់គ្នាចូលរួមស្មឹងស្មាធ និងតាំងចិត្តរំឭកដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបានស្លាប់ដោយអំពើយង់ឃ្នងនៃរបបប្រល័យពូជសាសន៍ ក្នុងថ្ងៃទិវាជាតិនៃការចងចាំ។

តំណាងរាស្ត្រវ័យក្មេងដែលមានប្រជាប្រិយភាពក្នុងចំណោមយុវជនទូទៅ លោក ហ៊ុន ម៉ានី បានបង្ហោះសារក្នុងទំព័រហ្វេកផ្លូវការថា ទោះបីជាយើងមិនរស់ក្នុងអតីតកាល យើងក៏មិនត្រូវបំភ្លេចប្រវត្តិសាស្រ្តដ៏អាក្រក់ដែលកម្ពុជាធ្លាប់បានឆ្លងកាត់ និងក្តីវិនាសអន្តរាយដែលបានកើតឡើងលើទឹកដី និងប្រជាជនជាទីស្រលាញ់របស់យើងដែរ។ ការចងចាំរបស់យើងក្នុងពេលនេះ គឺជាការដាស់តឿនក្រើនរំឮកស្មារតីយើងម្នាក់ៗ ក្នុងការទប់ស្កាត់មិនឱ្យកំហុសក្នុងអតីតកាលអាចកើតឡើងវិញបាន និងការពារសមិទ្ធផលនានាដែលត្រូវបានកសាងឡើងវិញដ៏លំបាកលំបិនបំផុត ជាពិសេសការពារសន្តិភាពឱ្យបានជាដាច់ខាត៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក