ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: សម្តេចតេជោអំពាវនាវឲ្យពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជំរុញ ក្រោយរកឃើញករណីឆ្លងអូមីក្រុងក្នុងសហគមន៍ ១០ករណីបន្ថែមទៀត

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃនេះកម្ពុជារកឃើញករណីឆ្លងអូមីក្រុងចំនួន ៣៤ ករណីបន្ថែមទៀតក្នុងនោះ ១០ករណី ជាករណីក្នុងសហគមន៍។

ថ្លែងតាមរយៈសារសំឡេងមានរយៈពេល ៨ នាទី សម្តេចតេជោ បានលើកឡើងថា វិធានការចាំបាច់នាពេលនេះគឺ ៣កុំ ៣ការពារ និងជំរុញល្បឿននៃការចាក់វ៉ាក់សាំងដូសជំរុញដើម្បីធានាថាសហគមន៍មានភាពរឹងមាំ។

សម្តេចក៏បានបញ្ជាក់ផងដែរថា៖ «គណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងបានចែកជូនវ៉ាក់សាំងទៅតាមបណ្ដាខេត្តរួចទៅហើយដែរ ។ [...] វ៉ាក់សាំងប្រភេទណាក៏ដោយតម្រូវការបញ្ហាសំខាន់គឺត្រូវមានគ្រប់គ្រាន់ដើម្បីចាក់ បន្ថែមលើនោះអ្វីដែលសំខាន់ជាងគេនោះគឺ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតែពង្រឹង និងយកចិត្តទុកដាក់ទៅលើការប្រមូលមនុស្សមកចាក់ឲ្យបានគ្រប់ៗគ្នាដែលដូសជំរុញដើម្បីជាវិធានការទប់ស្កាត់ជាមួយនឹង មេរោគបំប្លែងថ្មីនេះ»។

ទោះបីយ៉ាងណាក៏ដោយសម្តេចក៏បានបញ្ជាក់ថា លក្ខខណ្ឌនៃការទទួលបានដូសទីបីគឺត្រូវតែជាលក្ខខណ្ឌដែលអនុវត្តទៅតាមស្តង់ដារសុខាភិបាលដែលបានបញ្ជាក់ គឺបួនខែក្រោយពីទទួលដូសទីពីរ បើមិនទាន់បានបួនខែទេគឺអាជ្ញាធរសុខាភិបាលឬគ្រូពេទ្យ នឹងមិនទទួលចាក់ជូនទេព្រោះមិនធានានូវសុវត្ថិភាព។

គួរបញ្ជាក់ផងដែរថា គិតមកត្រឹមពេលនេះប្រទេសកម្ពុជាបានរកឃើញករណីឆ្លងកូវីដ-១៩ បំលែងខ្លួនថ្មីអូមីក្រុង ក្នុងសហគមន៍ចំនួន ១៤ករណីហើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក