ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្ត្រីក្រសួងអប់រំ៖ រដ្ឋាភិបាលបានចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាបញ្ហាអទិភាពទី១

សៀមរាប៖ ក្រៅអំពីការថ្លែងបញ្ជាក់នូវបញ្ហាជាច្រើន នៅក្នុងកម្មវិធីបើកបវេសកាលនាឆ្នាំ២០២១-២០២២ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានអះអាងសារជាថ្មីម្តងទៀតថា ផ្តោតលើការអភិវឌ្ឍសង្គម សេដ្ឋកិច្ចបន្តទៀត រដ្ឋាភិបាលបច្ចប្បន្នបានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជាបញ្ហាអាទិភាពចម្បងទី១។

អញ្ជើញចូលរួមកម្មវិធីបើកបវេសនកាល ឆ្នាំ២០២១-២០២២ នៅវិទ្យាល័យហ៊ុនសែន ប្រាសាទបាគង ខេត្តសៀមរាប នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ លោក ហង់ជួន ណារ៉ុន បានរៀបរាប់បញ្ជាក់ថា ពេលនេះរាជរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចបន្តទៀត ហើយបានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជាបញ្ហាអាទិភាពទី១។

បន្ថែមលើនេះ ក្រសួងអប់រំ យុវជន និងកីឡាក៏បានប្ដេជ្ញាសម្រេចឱ្យបាននូវមុំទី១ ដែលផ្តោតសំខាន់លើការពង្រឹងគុណភាពអប់រំវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា តាមរយៈការទាញយកផលប្រយោជន៍ពីការអនុវត្តការងារនៅក្នុងតំបន់ និងអន្តរជាតិ ដើម្បីធានាដល់កំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយថីរភាពថែមទៀតផង។

តាមរយៈសារលិខិត អបអរសាទរការបើកបវេសនកាល ឆ្នាំសិក្សា ២០២១-២០២២ សម្តេចតេជោ ហ៊ុន សែន បានលើកយកបញ្ហាមួយចំនួនស្នើរដល់ក្រសួងអប់រំធ្វើការកែប្រែ ដើម្បីលើកកម្ពស់គុណភាពវិស័យអប់រំនៅកម្ពុជា។

សម្ដេចតេជោបានបញ្ជាក់ថា ការបើកបវេសនកាលនាថ្ងៃនេះគឺជាលទ្ធផលនៃការតស៊ូប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាច្រើនខែដោយរដ្ឋាភិបាលនិងប្រជាជនកម្ពុជាក្នុងការកសាងភាពរឹងមាំនិងវិលត្រលប់មកភាពប្រក្រតីភាពថ្មីវិញ។ ដូច្នេះការសម្រេចនូវការបើកបវេសនកាលឡើងវិញនេះ ក្រសួងអប់រំត្រូវគិតគូរអំពីជម្រើសនិងអភិវឌ្ឍន៍ធនធានបង្រៀន និងរៀនឱ្យបានច្រើនសម្បូរបែបដើម្បីធានាផ្តល់សេវាអប់រំ ដែលមានភាពឆ្លើយតប និងរស់រវើក ជាពិសេសដំណើរការបង្រៀន និងរៀនដែលមានភាពទន់ភ្លន់ កត្តានេះក៏ត្រូវស្របតាមទម្រង់នៃវិមជ្ឈការនិងវិសហមជ្ឈការនៃសេវាអប់រំ ជាពិសេស គឺត្រូវផ្ដោតការយកចិត្តទុកដាក់លើការអប់រំឆ្លើយតបទៅនឹងទីផ្សារការងារដោយអនុវត្តវិធីសាស្ត្រថ្មីៗ និងជំនាញចាំបាច់ក្នុងយុគសម័យឌីជីថល។

សម្ដេចតេជោ បានណែនាំដល់ក្រសួងអប់រំឱ្យគិតគូរលើការអប់រំឌីជីថល និងការអប់រំពីចម្ងាយបន្ថែមទៀត ខណៈគ្រឹះស្ថានសិក្សាទាំងអស់ត្រូវលើកកម្ពស់សុខភាពអនាម័យក្នុងបរិបទកូវីដ១៩ ការយល់ដឹងដល់សិស្សានុសិស្ស ជាពិសេសត្រូវមានវិធានការឆ្លើយតបដើម្បីចូលរួមទប់ស្កាត់ការពារកុំឱ្យមានការឆ្លងកូវីដ-១៩ នៅក្នុងគ្រឹះស្ថានសិក្សា។

គ្រឹះស្ថានសិក្សាគ្រប់កម្រិតត្រូវរៀបចំបរិស្ថានសាលារៀនស្អាត សាលារៀនបៃតង មានទឹកស្អាត មានបង្គន់អនាម័យ កន្លែង លាង និងសួនធម្មជាតិជាដើម ដើម្បីស័ក្តិសមជាទីកន្លែងសម្រាប់ការអប់រំ និងបណ្ដុះគំនិតស្អាតស្អំ ឥរិយាបថល្អ និងគ្មានការញាំញីផ្នែកផ្លូវចិត្ត និងផ្លូវកាយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក