ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សមត្ថកិច្ច​ព្រំដែន​កម្ពុជា​-​ថៃ ​ជួប​ពិភាក្សា​រក​ដំណោះស្រាយ​ទប់ស្កាត់​ការ​ឆ្លង​ដែន​ខុសច្បាប់​របស់​ប្រជាពលរដ្ឋ​

ខេត្តបាត់ដំបង​ ៖​ នា​ព្រឹក​ថ្ងៃ​ពុធ​ ៨​កើត​ ខែជេស្ឋ​ ឆ្នាំឆ្លូវ​ ត្រី​ស័ក​ ព​.​ស​.២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០២១​ ដោយ​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​គ​របាល​ខេត្តបាត់ដំបង​ លោក​វរសេនីយ៍ឯក​ ប្រាក់​ សាយ​ មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៧​ បាន​ចាត់តាំង​កម្លាំង​ប៉ុស្តិ៍​នគរបាល​ព្រំដែន​ភ្នំព្រឹក​ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ទោ​ មួន​ លន​ នាយ​រង​ប៉ុស្តិ៍​ សហការ​ជាមួយ​កម្លាំងយោធា​កង​​អនុ​សេនា​ធំ​ទី​៣,​ វរ​សេនា​តូច​លេខ​១ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី​ អ៊ួ​ន​ សុ​ឃឿ​ន​ ជា​មេបញ្ជាការ​ «គ​» ​បាន​ជួប​ពិភាក្សា​ជាមួយ​ភាគី​យោធា​ថៃ​កងអនុសេនាធំ​លេខ​ ១៣០៣ ​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក​ ភិ​ស៊ី​ត​-​ប៉ាក់​រ៉ា​ក់​វ៉ា​ត់​ស៊ុ​ក​ស៊ី​ន​ (​មេបញ្ជាការ​)​នៅ​វេលា​ម៉ោង​ ៩:០០​នាទី​ព្រឹក​។​

ក្នុង​កិច្ច​ជួប​ពិភាក្សា​នេះ​ ខាង​ភាគី​ថៃ​សំណូមពរ​សុំ​ឲ្យ​កម្លាំង​ខាង​ភាគី​កម្ពុជា​ ជួយ​ទប់ស្កាត់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ចូល​លួច​ជីក​រ៉ែ​មាស​ និង​កាប់​ឈើ​ក្នុង​ទឹកដី​របស់​ថៃ​បន្ត​ទៀត​។​

​ចំណែក​ខាង​ភាគី​កម្ពុជា​បាន​សំណូមពរ​ទៅ​ខាង​ភាគី​ថៃ​ បើ​មាន​ប្រជាពលរដ្ឋ​ឆ្លង​ដែន​ពី​ប្រទេស​ថៃ​ ចូល​មក​កម្ពុជា​ សូម​ជជួយផ្ដល់​ដំណឹង​ឲ្យ​ភាគី​កម្ពុជា​ផង​ ។​ ភាគី​ទាំង​ពីរ​បាន​ឯកភាព​លើ​សំណូមពរ​ទាំង​២​។​

​កិច្ច​ជំនួប​ពិភាក្សា​នេះ​ធ្វើ​ឡើង​នៅ​មាត់​អូរ​ព្រំដែន​ត្រង់​ចំណុច​​ភូមិសាស្ត្រ​ភូមិ​គគី​ ឃុំ​ភ្នំព្រឹក​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​ បាន​បញ្ចប់​នៅ​វេលា​ម៉ោង​៩​:៤០​ នាទី​នា​ថ្ងៃខែ​ឆ្នាំ​ដដែល​ដោយ​ភាព​ស្និទ្ធស្នាល​បំផុត​៕


ប្រភព ៖ គេហទំព័រអគ្គស្នងការនគរបាលជាតិ


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក