ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នគរបាល​ក្រុង​តា​ខ្មៅ​បង្ក្រាប​ឃាត់ខ្លួន​បុរស​២​នាក់​ករណី​ រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន

​កណ្តាល​ ៖​ បុរស​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ក្រុង​តា​ខ្មៅ​ បង្ក្រាប​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​

​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បាន​ធ្វើ​នៅ​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ២០២១​ វេលា​ម៉ោង​២១​:​០០​នាទី​  នៅចំណុចផ្លូវ​បេតុង​ភូមិ​កំពង់​សំណាញ់​១​ សង្កាត់​កំពង់​សំណាញ់​ ក្រុង​តា​ខ្មៅ​ខេត្តកណ្តាល​ ។​

​ជនសង្ស័យ​ឈ្មោះ​ ម៉េ​ត​ ម៉ុ​ច​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ រស់នៅ​ភូមិ​ខ្ពប​វែង​ សង្កាត់​កំពង់​សំណាញ់​ ក្រុង​តា​ខ្មៅ​ខេត្តកណ្តាល​ មុខរបរ​រើស​អេ​ត​ចាយ​ និង​​ឈ្មោះ​ ង្វៀ​ង​ យុង​ម៉ី​ (​វៀតណាម​)​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ រស់នៅភូមិថ្មី​២​ សង្កាត់​តា​ខ្មៅ​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ មុខរបរ​រើស​អេ​ត​ចាយ​ ។​

​វត្ថុ​តាង​ចាប់​យក​រួម​មាន​ ម្សៅ​ក្រាម​ស​ថ្លា​ សង្ស័យ​សារធាតុ​ញៀន​ ចំនួន​០២​កញ្ចប់​​, រ៉ឺ​ម៉ក​ម៉ូតូ​១​គ្រឿង​ មិន​មាន​ស្លាក​លេខ​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​មក​ផ្នែក​ជំនាញ​ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​ ដើម្បី​កសាង​សំណុំរឿង​អនុវត្ត​បន្ត​តាម​នីតិវិធី​៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក