ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ ថាករណីវិបត្តិមីយ៉ាន់ម៉ាទោះបីសម្ដេចមិនធ្វើអីសោះក៏គេថាសម្ដេចខុសដែរ

បាត់ដំបង៖ ប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាវិបត្តិក្នុងប្រទេសសមាជិកអាស៊ាន មីយ៉ាន់ម៉ាទោះបីសម្ដេចមិនធ្វើអ្វីសោះក៏នៅតែមានគេថាសម្ដេចខុសដែរ ដោយថាបើជ្រុលជាត្រូវរងនូវរិះគន់ទៅហើយ សម្ដេចជ្រើសរើសយកវិធីទៅមីយ៉ាន់ម៉ាដើម្បីរកមធ្យោបាយដោះស្រាយ តែម្ដង។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ពីបាត់ដំបង ទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ សម្ដេចតេជោ បានថ្លែងថាក្នុងស្ថានភាពដែលកម្ពុជាដឹកនាំអាស៊ានក្នុងឆ្នាំ២០២២នេះមានស្ថានភាពលំបាកជាច្រើនដែលរុញច្រានឱ្យកម្ពុជាដោះស្រាយ ហើយបញ្ហាមីយ៉ាន់ម៉ាគឺជាអទិភាពនៃការដឹកនាំអាស៊ានរបស់កម្ពុជា។

សម្ដេចតេជោថា៖ «ត្រូវយល់ថាខ្ញុំកំពុងស្ថិតក្នុងស្ថានភាពមួយដ៏លំបាក ធ្វើក៏ខុស មិនធ្វើក៏ខុស ក៏ប៉ុន្ដែខ្ញុំសម្រេចចិត្តធ្វើតែខ្ញុំទទួលបានអ្វីលើសពីអ្វីដែលខ្ញុំចង់បាន។ ពីដំបូងខ្ញុំគ្រាន់តែចង់បាននូវបទឈប់បាញ់ ក៏ប៉ុន្ដែមមិននឹងស្មានថាគាត់ផ្ដល់ឱកាសឱ្យប្រេសិតពិសេសឱ្យប្រធានអាស៊ាន អំពីមីយ៉ាន់ម៉ាពិភាក្សាជាមួយនឹងកម្លាំងប្រដាប់អាវុធដទៃទៀតដើម្បីដំណើរការបទឈប់បាញ់នេះ។ អញ្ចឹងហើយកុំភ្លេចឱ្យសោះតែថាកាលណាបាញ់គ្នាហើយអត់អាចធ្វើអីបានទេ! កុំនិយាយដល់សិទ្ធិមនុស្ស កុំនិយាយដល់ប្រជាធិបតេយ្យ កុំនិយាយដល់សេរីភាពបញ្ចេញមតិតែបាញ់គ្នាហើយគឺបាញ់ហើយ» ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ាដើម្បីជួបមេដឹកនាំយោធា មីន អោងលាំង នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ដោយថាដើម្បីជួយ រកដំណោះស្រាយភាពជាប់គាំងនៅក្នុងប្រទេសនេះ ក៏ដូចជានាំប្រទេសមីយ៉ាន់ម៉ាត្រលប់មកអាស៊ានវិញផងដែរ។ ដែលជាលទ្ធផល លោក មីន អោងលាំង បានសន្យានឹងសម្ដេចតេជោថារដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានឹងពន្យាបទឈប់បាញ់រហូតដល់ដំណាច់ឆ្នាំ២០២២ សម្រួលដំណើរការទទួលយកជំនួយពីអាស៊ាន ព្រមទាំងសម្របសម្រួលឱ្យប្រេសិតពិសេសអាស៊ានក្នុងដំណើរទស្សនកិច្ចមកមីយ៉ាន់ម៉ាឱ្យបានទៅជួបជាមួយភាគីពាក់ព័ន្ធទាំងអស់នៃជម្លោះក្នុងប្រទេសរួមទាំងអង្គការប្រដាប់អាវុធជនជាតិភាគតិចផងដែរ។

សម្ដេចតេជោថាជោគជ័យនេះបានបញ្ជៀសនូវការស្លាប់បាត់បង់ជីវិតរបស់ពលរដ្ឋមីយ៉ាន់ម៉ាដោយសារសង្គ្រាម និងជាការបើកផ្លូវទៅរកសន្ដិភាពវិញ។ សម្ដេចបានចាត់ទុកអ្នកប្រឆាំងនឹងលទ្ធផលនេះគឺកំពុងតែចង់ឱ្យមានមនុស្សស្លាប់ និងសង្គ្រាមបន្តនៅមីយ៉ាន់ម៉ា។

សម្ដេចតេជោថ្លែងថា៖ «ប្រឆាំងនឹងការឈប់បាញ់គឺអ្នកឯងចង់ឱ្យមនុស្សស្លាប់នឹងរបួសដោយសារសង្ក្រាម។ អញ្ចឹងអ្នកឯងឆ្លើយមក! ខ្ញុំមិនប្រកាន់ទោសអូសដំណើរជាមួយបងប្អូនមីយ៉ាន់ម៉ាទេ មានដុតរូបថតខ្ញុំមានជាន់រូបថតខ្ញុំមានស្អីៗ តែអ្នកត្រូវចាំថាជីវិតរបស់អ្នកនឹងត្រូវបានសង្គ្រោះពីភ្នក់ភ្លើងសង្គ្រាមដោយតួនាទីអាស៊ានក្នុងហ្នឹងគំនិតផ្ដួចផ្ដើមក្នុងដំណើរទស្សនកិច្ចដែលខ្ញុំទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ ហើយមេដឹកនាំមីយ៉ាន់ម៉ាយល់ព្រមធ្វើរឿងនេះវាមិនមែនជារឿងធម្មតាទេ ហើយរឿងនេះវាស្ថិតក្នុងគម្ពីររបស់អាស៊ានត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សានៅប្រទេសមីយ៉ាន់ម៉ាគ្រប់ភាគីទាំងអស់ត្រូវប្រកាន់ការអត់ធ្មត់ជាអតិប្បរមា» ។

 វិបត្តិនៅប្រទេសមីយ៉ាន់ម៉ាកើតឡើងចេញពីរដ្ឋប្រហារយោធាដែលធ្វើឡើងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ចាប់ខ្លួនទីប្រឹក្សារដ្ឋ លោកស្រី អ៊ុងសាន ស៊ូជី លោកប្រធានាធិបតី វីន ម្យីន និងមន្ត្រីគណបក្សកាន់អំណាចមួយចំនួនទៀតដោយកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ដោយបានប្រកាសមិនទទួលស្គាល់លទ្ធផលឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០ និងប្រគល់ការងារដឹកនាំប្រទេសឱ្យអគ្គមេបញ្ជាការកងទ័ពជាតិគឺលោក មីន អោងលាំង។

រដ្ឋប្រហារនេះបានធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ាបង្ហាញការមិនពេញចិត្ត និងនាំគ្នាធ្វើបាតុកម្មជាបន្តបន្ទាប់ខណៈក្រុមប្រដាប់អាវុធប្រឆាំងនឹងរបបយោធាកាន់តែមានច្រើនផងដែរ។

បច្ចុប្បន្នប្រទេសមីយ៉ាន់ម៉ាបានក្លាយជាប្រទេស ១ដែលមានរដ្ឋាភិបាល២ និងមានក្រុមប្រដាប់អាវុធជនជាតិប្រហែល២០ក្រុម ដែលបានបង្កជាសង្គ្រាមដ៏យូរបំផុតជាងគេមួយនៅក្នុងពិភព លោក។ ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧ ខែមករា បានផ្ដល់សញ្ញាវិជ្ជមានរកការចចារសន្ដិភាពនៃប្រទេសនេះឡើងវិញ ខណៈសម្ដេចតេជោតម្រូវដល់អាស៊ាន ឱ្យបង្កើតយន្តការ២បន្ថែមទៀតគឺយន្តការសម្របសម្រួលការឈប់បាញ់ និងផ្ដល់ជំនួយ ដើម្បីរក្សាស្ថានភាពឱ្យនឹងនរ និងបើកផ្លូវដល់ការផ្ដល់ជំនួយដល់ប្រទេសនេះ៕

PHOTO: EAC NEWS


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក