លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

ប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ណែនាំអាស៊ានឱ្យបង្កើតយន្តការ២ចំណុចដើម្បីដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា

ភ្នំពេញ៖ ប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់អាស៊ានឱ្យបង្កើតយន្តការចំនួន ២ ដែលរួមមានយន្តការធានាដល់បញ្ឈប់អំពើហិង្សា និងការផ្ដល់ជំនួយមនុស្សធម៌ទៅកាន់ប្រទេស មីយ៉ានម៉ា ដោយថាដើម្បីបើកផ្លូវឱ្យមានការចរចារក្នុងប្រទេសមីយ៉ាន់ម៉ា និងការបោះឆ្នោតនៅឆ្នាំ២០២៣ នៅមីយ៉ាន់ម៉ា។

សម្ដេចតេជោបានលើកជាយោបល់ថា យន្តការឈប់បាញ់យ៉ាងហោចណាស់ត្រូវមានភាគីប្រធានអាស៊ានមុន ប្រធានអាស៊ានបច្ចុប្បន្ន និងប្រធានអាស៊ានបន្ទាប់ បូករួមនឹងលេខាធិការអាស៊ាន ដើម្បីសម្របសម្រួលការឈប់បាញ់នៅមីយ៉ាន់ម៉ា ដើម្បីរក្សាសន្ដិសុខស្វាគមន៍ដល់ប្រេសិតពិសេសប្រធានអាស៊ានសម្រាប់មីយ៉ាន់ម៉ាសម្រួលដល់ការសន្ទនារវាងគ្រប់ភាគីទាំងអស់ និងឈានដល់ការបោះឆ្នោតមីយ៉ាន់ម៉ានៅខែសីហា ឆ្នាំ២០២៣។ សម្ដេចបានណែនាំបន្ថែមថាក្រោយមានយន្តការបញ្ឈប់អំពើហិង្សាគឺត្រូវមានយន្តការផ្ដល់ជំនួយមនុស្សធម៌អាស៊ានបន្ថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «កាលណាតែបទឈប់បាញ់ត្រូវបានដោះស្រាយ ជំនួយមនុស្សធម៌ចូលទៅគ្រប់ទីកន្លែងទាំងអស់វាទៅជាធានា វាទៅជាមួយតែម្ដង។ ដើម្បីឈប់បាញ់បានយើងមិនត្រូវសន្ទនា ដើម្បីផ្ដល់ជំនួយបានមិនត្រូវសន្ទនា! មិនអញ្ចឹង? ខ្លះគេលើថាខ្ញុំអត់បានជួបជាមួយអ្នកនេះ ជួបជាមួយអ្នកនោះខ្ញុំអត់ដាក់គោលដៅជួបជាមួយអ្នកណាទាំងអស់! អ្វីដែលខ្ញុំចង់បានគឺ២ចំនុច ទី១ គឺបទឈប់បាញ់ ទី២ ការផ្ដល់ជំនួយ» ។

សម្ដេចគិតថាដៃគូរសមាជិកអាស៊ាននឹងយល់ពីបញ្ហានេះដើម្បីជួយស្វែងរកដំណោះស្រាយដល់ប្រទេសមីយ៉ាន់ម៉ា ព្រោះថាការទុកឱ្យមីយ៉ាន់ម៉ាកាន់តែឆ្ងាយពីអាស៊ានជាការរុញឱ្យសង្គ្រាមកាន់តែខ្លាំងក្លា មនុស្សស្លាប់កាន់តែច្រើន។

សម្ដេចបញ្ជាក់ថាបញ្ហាមីយ៉ាន់ម៉ាមិនអាចបញ្ចប់ត្រឹមសេចក្ដីថ្លែងការរួមកាលពីថ្ងៃ៧មករា នោះទេ តែត្រូវរង់ចាំដល់មានការបោះឆ្នោតប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ាឡើងវិញ ដែលក្រុមយោធាប្រទេសនេះថានឹងបោះឆ្នោតនៅក្នុងខែសីហា ឆ្នាំ២០២៣។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ាដើម្បីជួបមេដឹកនាំយោធា មីន អោងលាំង នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ដោយថាដើម្បី ជួយរកដំណោះស្រាយភាពជាប់គាំងនៅក្នុងប្រទេសនេះ ក៏ដូចជានាំប្រទេសមីយ៉ាន់ម៉ាត្រលប់មកអាស៊ានវិញផងដែរ។ ក្នុងជំនួបមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អោងលាំង បានសន្យានឹងសម្ដេចតេជោ ហ៊ុន សែន ថារដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានឹងពន្យាបទឈប់បាញ់រហូតដល់ដំណាច់ឆ្នាំ២០២២ សម្រួលដំណើរការទទួលយកជំនួយពីអាស៊ាន ព្រមទាំងសម្របសម្រួលឱ្យប្រេសិតពិសេសអាស៊ានក្នុងដំណើរទស្សនកិច្ចមកមីយ៉ាន់ម៉ាឱ្យបានទៅជួបជាមួយភាគីពាក់ព័ន្ធទាំងអស់នៃជម្លោះក្នុងប្រទេសរួមទាំងអង្គការប្រដាប់អាវុធជនជាតិភាគតិចផងដែរ៕

PHOTO: EAC NEWS


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក