ផ្ទុះកំប៉ុងហ្គាសបណ្តាលឲ្យឆាបឆេះផ្ទះពលរដ្ឋ១ខ្នងនៅសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ
ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋ១ខ្នង បានរងការឆាបឆេះបំផ្លាញទាំងស្រុង រួមទាំងសម្ភារផងដែរដោយសារករណីផ្ទុះកំប៉ុងហ្គាស ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២:២០នាទីថ្ងៃត្រង់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅផ្លូវ៦៥BTក្រុម៤០ ភូមិ៥ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ប៊ុត សុភាព ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរ នៅផ្ទះ ។ ផ្ទះខាងលើធ្វើអំពីឈើប្រក់សីង្កសីទំហំ៦ម៉ែត្រគុណ៩ម៉ែត្រ ។
ក្នុងហេតុការណ៍នេះផងដែរ ពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ តែរបួសស្រាលមនុស្ស១នាក់ ឈ្មោះ ផន ចន្ថា ភេទប្រុស អាយុ ៤២ឆ្នាំ ជាងឈើ ។ សមត្ថកិច្ចបានចូលរួមអន្តរាគមន៍ដោយប្រើប្រាស់រថយន្តការិយាល័យ
អគ្គិភ័យចំនួន០៧ គ្រឿង និងរថយន្តជំនួយរបស់ក្រសួងមហាផ្ទៃ០២គ្រឿង ទើបអាចពន្លត់ភ្លើងបានទាំងស្រុងនៅម៉ោង១៣និង១០នាទីថ្ងៃដដែល ៕
ប្រភព ៖ គេហទំព័រអគ្គស្នងការនគរបាលជាតិ