ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជារកឃើញករណីឆ្លងមេរោគបម្លែងថ្មី "អូមីក្រុង" ក្នុងសហគមន៍កើនដល់ ៤ករណី

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ កម្ពុជាបានរកឃើញករណីឆ្លងមេរោគកូវីដ-១៩ ប្រភេទបំប្លែងថ្មី អូមីក្រុង នៅក្នុងសហគមន៍សរុប៤ករណីហើយ។ ករណីទី១ ត្រូវបានប្រកាសដោយក្រសួងសុខាភិបាលកាលពីថ្ងៃទី០៨ ខែមករា ឯ៣ករណីទៀតត្រូវបានសម្តេចនាយករដ្ឋមន្ត្រីប្រកាសនាព្រឹកថ្ងៃទី១០ ខែមករានេះ។

ថ្លែងបញ្ជាក់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង ទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអះអាងថា កាលពីថ្ងៃទី៩ ខែមករា ម្សិលមិញ កម្ពុជាបានរកឃើញករណីឆ្លងកូវីដ-១៩ ប្រភេទបម្លែងខ្លួនថ្មី “អូមីក្រុង” នៅក្នុងសហគមន៍ចំនួន ៣ករណីបន្ថែមទៀត។

ដើម្បីឆ្លើយតបនឹងសភាពការនៃការឆ្លងរាលដាលមេរោគបំប្លែងខ្លួនថ្មីនេះ សម្ដេចតេជោ បានថ្លែងបញ្ជាក់ថា សម្តេចបានបញ្ជាទិញវ៉ាក់សាំងបន្ថែមចំនួន ៥លានដូស ទៀតហើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអះអាងថា៖ «ខ្ញុំចេញបទបញ្ជា កាលពីថ្ងៃម្សិលមិញនេះ ឱ្យទិញវ៉ាក់សាំងបន្ថែម ចំនួន ៥លានដូសបន្ថែមទៀត បើទោះជាយើងនៅមានសល់វ៉ាក់សាំងនៅក្នុងឃ្លាំងប្រមាណ ១០លានដូសទៀតក៏ដោយ»។

បន្ថែមលើនេះ សម្តេចក៏បានប្រកាសផ្តល់នូវការចាក់វ៉ាក់សាំងប្រភេទ Pfizer ជាដូសជម្រុញជូនដល់ប្រជាជននៅទូទាំងប្រទេសផងដែរ ដោយយករាជធានីភ្នំពេញធ្វើជាទីតាំងសម្រាប់ចាក់វ៉ាក់សាំង។

សម្តេចតេជោ ហ៊ុន សែន៖ «វ៉ាក់សាំង Pfizer នឹងត្រូវចាក់ជូនដល់បងប្អូនជនរួមជាតិទាំងអស់ ជាដូសជំរុញ ហើយបងប្អូនប្រជាពលរដ្ឋដែលនៅតាមបណ្តាខេត្ត ហើយចង់ចាក់វ៉ាក់សាំងនេះ សូមអញ្ជើញមកចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញ ព្រោះយើងជាខ្មែរតែមួយ»។

កាលពីយប់ថ្ងៃទី៨ ខែមករា ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្រសួងបានរកឃើញករណីដំបូងបង្អស់នៃការរកឃើញក្នុងសហគមន៍នៃមេរោគបម្លែងថ្មី «អូមីក្រុង» លើបុរសជាជនជាតិខ្មែរម្នាក់ មានអាយុ២៣ឆ្នាំ ស្នាក់នៅទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ឯប្រវត្តិនៃធ្វើដំណើររបស់អ្នកជំងឺខាងលើ គឺបុរសរូបនេះបានទៅច្រើនកន្លែង។ ចាប់តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ មានដូចជា នៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តសៀមរាប និងទៅលេងទីតាំងមួយចំនួននៅតានីទូកមាស ខេត្តកំពត ដោយបានធ្វើដំណើរជាមួយបងប្អូនជីដូនមួយមកពីប្រទេសអូស្ត្រាលីមកដល់រាជធានីភ្នំពេញ។ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ គាត់បានទៅកំដរអ្នកជំងឺដែលជាបងប្អូនជីដូនមួយគាត់នៅមន្ទីរពេទ្យមួយ ដែលក្រោយមកក៏បានរកឃើញមានវិជ្ជមានវីរុសកូវីដ-១៩ អូមីក្រុង តែម្ដង៕

Photo: EAC NEWS



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក