ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ថៃចាប់ខ្លួនពលរដ្ឋខ្មែរ២៤នាក់ដែលលួចឆ្លងដែនខុសច្បាប់

បន្ទាយមានជ័យ៖ យោធាថៃបានចាប់ខ្លួនពលរដ្ឋខ្មែរចំនួន២៤នាក់ដែលកំពុងព្យាយាមឆ្លងចូលទៅទឹកដីថៃតាមច្រករបៀងចូលមកស្រុកអារញ្ញ ខេត្តស្រះកែវ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២។

ការឃាត់ខ្លួននេះធ្វើឡើងចំនួន៣លើក ដោយលើកទី១នៅបរិវេណភូមិកុតហ៊ីន ឃុំផានសឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ឃាត់ខ្លួនបាន១៣នាក់ ក្នុងនោះស្រី៦នាក់ លើកទី២ឃាត់ខ្លួន៩នាក់ទៀតនៅបរិវេណភូមិ ប៉ារ៉ៃថ្មី ស្រុកអារញ្ញ ខេត្តស្រះកែវ និងលើកទី៣ឃាត់ខ្លួននៅជិតព្រំដែនអន្តរជាតិប៉ោយប៉ែត។

សរុបនៃការឃាត់ខ្លួនសមត្ថកិច្ចថៃឃាត់បានចំនួន២៤នាក់ ស្រី១៣នាក់ និងក្មេងស្រីម្នាក់។

ជាមួយនឹងការឃាត់ខ្លួនជាបន្តបន្ទាប់នេះ សមត្ថកិច្ចថៃក៏ឃាត់ស្ត្រីជនជាតិថៃដែលពាក់ព័ន្ធនឹងការនាំមនុស្សឆ្លងដែនខុសច្បាប់នេះចំនួន៥នាក់ផងដែរនៅភូមិទ័ពសៀម ឃុំ/ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ។

ក្រោយសមត្ថកិច្ចថៃសួរនាំពលករខ្មែរទាំង២៤នាក់ និងពលរដ្ឋថៃ០៥នាក់រួចរាល់ ក៏បញ្ជូនទៅឲ្យជំនាញ ដើម្បីចាត់ការតាមនិតិវិធីបន្ត៕  

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក