ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ ជំរុញដល់ក្រសួងអប់រំពិនិត្យឡើងវិញនូវការធ្វើស្របតាមបរិបទថ្មីដើម្បីកសាងប្រព័ន្ធអប់រំឱ្យរឹងមាំ


ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ឱ្យគិតគូរដល់ការអភិវឌ្ឍន៍សមត្ថភាពមន្ត្រីទាំងថ្នាក់ជាតិ និងក្រោមជាតិ គណនេយ្យភាព ការគ្រប់គ្រង និងការអនុវត្តវិមជ្ឈការនិងវិសហមជ្ឈការក្នុងវិស័យអប់រំបន្ថែមទៀតដើម្បីកសាងប្រព័ន្ធអប់រំដ៏រឹងមាំ ដែលមានភាពរស់រវើក។

ថ្លែងក្នុងឱកាសបើកបវេសនការឆ្នាំសិក្សា ២០២១-២០២២ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ សម្ដេចតេជោ បានលើកឡើងថា ការបើកបវេសនកាលនាថ្ងៃនេះគឺជាលទ្ធផលនៃការតស៊ូប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាច្រើនខែដោយរដ្ឋាភិបាលនិងប្រជាជនកម្ពុជាក្នុងការកសាងភាពរឹងមាំនិងវិលត្រលប់មកភាពប្រក្រតីភាពថ្មីវិញ។ ក្នុងការសម្រេចនូវការបើកបវេសនកាលឡើងវិញនេះ សម្ដេចបានជំរុញដល់ក្រសួងអប់រំ យុវជន និងកីឡា គិតគូរអំពីជម្រើសនិងអភិវឌ្ឍនធនធានបង្រៀននិងរៀនឱ្យបានច្រើនសម្បូរបែបដើម្បីធានាផ្តល់សេវាអប់រំ ដែលមានភាពឆ្លើយតបនិងរស់រវើក ជាពិសេសដំណើរការបង្រៀននិងរៀនដែលមានភាពទន់ភ្លន់ និងតាមទម្រង់នៃវិមជ្ឈការនិងវិសហមជ្ឈការនៃសេវាអប់រំ ជាពិសេសគឺត្រូវផ្ដោតការយកចិត្តទុកដាក់លើការអប់រំឆ្លើយតបទៅនឹងទីផ្សារការងារដោយអនុវត្តវិធីសាស្ត្រថ្មីៗ និងជំនាញចាំបាច់ក្នុងយុគសម័យឌីជីថល។

បន្ថែមលើពីនេះសម្ដេចក៏បានណែនាំដល់ក្រសួង ឱ្យគិតគូរពីការអប់រំឌីជីថល និងការអប់រំពីចម្ងាយ បន្ថែមទៀត ខណៈគ្រឹះស្ថានសិក្សាទាំងអស់ត្រូវលើកកម្ពស់សុខភាពអនាម័យក្នុងបរិបទកូវីដ១៩ ការយល់ដឹងដល់សិស្សានុសិស្ស ជាពិសេសត្រូវមានវិធានការឆ្លើយតបនិងចូលរួមទប់ស្កាត់ភ្លាមៗ ដើម្បីការពារកុំឱ្យមានការឆ្លងកូវីដ-១៩ នៅក្នុងគ្រឹះស្ថានសិក្សា។

ជាមួយគ្នានេះផងដែរ គ្រឹះស្ថានសិក្សាគ្រប់កម្រិតត្រូវរៀបចំបរិស្ថានសាលារៀនស្អាត សាលារៀនបៃតង មានទឹកស្អាត មានបង្គន់អនាម័យ កន្លែង លាង និងសួនធម្មជាតិ ។ល។ ឱ្យស័ក្តិសមជាទីកន្លែងសម្រាប់ការអប់រំ និងបណ្ដុះគំនិតស្អាតស្អំ ឥរិយាបថល្អ និងគ្មានការញាំញីផ្លូវចិត្ត ផ្លូវកាយ។ ជាមួយគ្នានេះគ្រឹះស្ថានសិក្សាត្រូវត្រៀមលក្ខណៈតាមគ្រប់រូបភាព ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាពនិងទាន់ពេលវេលា ក្នុងករណីមានប្រធានស័ក្តិកើតឡើង ដូចជាអាកាសធាតុក្តៅហួតហែង ទឹកជំនន់ ខ្យល់កន្ត្រាក់ និងការរាតត្បាតនៃជំងឺនានាផងដែរ។

សម្ដេចតេជោ ក៏បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធ មាតាបិតា លោកគ្រូ អ្នកគ្រូ និងគ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចូលរួមគាំទ្រដល់ការសិក្សារៀនសូត្ររបស់សិស្សានុសិស្ស ដើម្បីជំរុញធនធានមនុស្សរបស់ជាតិឱ្យមានសក្ដានុពលខ្លាំងក្លា។

សម្ដេចតេជោបានផ្ដាំផ្ញើដល់សិស្សានុសិស្សផងដែរថា៖ «សូមក្មួយៗ សិស្សានុសិស្ស យុវជន យុវនារីទាំងអស់ បន្តខិតខំរៀនសូត្រនិងស្រាវជ្រាវឱ្យបានខ្ជាប់ខ្ជួន និងចូលរួមឱ្យបានសស្រាក់សម្រាំក្នុង “អំពើល្អ” ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ ក្នុងសង្គម និងប្រទេសជាតិយើងទាំងមូល ជាពិសេសត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្ត អំពើអបាយមុខផ្សេងៗ»។

គួររំលឹកផងដែរថា ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ដល់សិស្សានុសិស្សរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបិទសាលារៀនទូទាំងកាលពីខែមីនា ឆ្នាំ២០២០ ដោយងាកមក រកការសិក្សាតាមប្រព័ន្ធឌីជីថល និងអនឡាញវិញ។ ទោះជាយ៉ាងណាដោយសារយុទ្ធនាការចាក់វ៉ាក់សាំងដល់ពលរដ្ឋគោលដៅ និងកុមារបានជោគជ័យជាបន្តបន្ទាប់ហើយកម្ពុជាបានបើកប្រទេសទាំងស្រុងកាលពីថ្ងៃទី១ ខែវិច្ឆិកាកន្លងទៅ និងបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈកាលពីថ្ងៃទី២០ ខែធ្នូ ទើបធ្វើឱ្យប្រទេសកម្ពុជាមានលទ្ធភាពក្នុងការបើកបវេសនកាលឆ្នាំសិស្សាថ្មីនេះឡើងវិញ។

គិតរហូតមកដល់ពេលនេះកម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងដល់ប្រជាជនដែលមានអាយុ១៨ឆ្នាំ ឡើងទៅបាន ១០១,៦២% អាយុ ១២-ក្រោម១៨ឆ្នាំ បាន៩៩.១៨% និងអាយុ ០៦-ក្រោម១២ឆ្នាំ បាន១០៥.៣៧%៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក