ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ហ៊ុន ម៉ានី ថ្កោលទោសការប្រមាថមួយមកលើបងប្រុសរបស់ខ្លួន

ភ្នំពេញ៖ សមាជិកសភាវ័យក្មេង និងជាកូនប្រុសរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី បានប្រតិកម្មទៅនឹងរូបភាពរបស់ក្រុមប្រឆាំងមួយដែលបានកាត់តរូបបងប្រុសលោកគឺលោក ហ៊ុន ម៉ាណែត ជាមួយនឹងពាក្យផ្លែផ្កាមួយចំនួនផងដែរ។ លោក ហ៊ុន ម៉ានី បានចាត់ទុកសកម្មភាពនេះជាទង្វើដែលមិនអាចទទួលយកបាន និងជាការប្រមាថ ហួសហេតុមកលើក្រុមគ្រួសាររបស់លោក។

លោក ហ៊ុន ម៉ានី បានសរសេរនៅលើហ្វេសបុករបស់លោកដោយភ្ជាប់នឹងរូបភាពបងប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ត្រូវបានគេកាត់តពាក់មួកទាហានវៀតណាម និងមានអក្សរពីក្រោមថាដាំល្ពៅចេញល្ពាក់ ខណៈសំណេរអត្ថាធិប្បាយនៃរូបភាពនេះជាសំណេរដែលគ្មានសីលធម៌និងជាន់ឈ្លីជាទីបំផុត។

លោកបានលើកឡើងថា៖ «នេះគឺជាទង្វើដែលមិនអាចទទួលយកបានឡើយ។ វាជាការប្រមាថ ហួសហេតុមកលើក្រុមគ្រួសារខ្ញុំ ជាពិសេស ឪពុកម្ដាយ បងប្រុស និងបងប្អូនរបស់ខ្ញុំ។ តើនេះជាឥរិយាបទដែលខ្មែរ និងបរទេសមួយចំនួនគាំទ្រ ឬយ៉ាងណា?»

ហ្វេសបុកដែលសរសេរបង្ហោះនេះឈ្មោះ ស៊ីដា មាស ដែលមើលទៅហាក់ជាគណនីដែលក្លែងបន្លំបង្កើតឡើងសម្រាប់តែធ្វើការវាយប្រហារថ្នាក់ដឹកនាំ។ ទោះជាយ៉ាងណាក៏មានអ្នកចូលទៅផ្ដល់យោបល់ជាច្រើនក្នុងរូបភាពដែលគណនីនេះបង្ហោះផងដែរដោយបានចាត់ទុកការបង្ហោះនេះជាទង្វើអសីលធម៌ ជាសកម្មភាពលាបព័ណ៌ បង្ករឿង ឬជាជនគ្មានតម្លៃសម្រាប់សង្គមជាដើម។

ហ្វេសបុកឈ្មោះ រ៉ាត ប៊ុនរដ្ឋ បានចូលទៅសរសរមតិយោបល់របស់ខ្លួនយ៉ាងដូច្នេះថា៖ «ស៊ីដា មាស បើបេះដូងអ្នកមិនសុច្ចរិតផងធ្វើម៉េចដេកស្រួល បុគ្គលពាលដូចអ្នកនេះធ្វើអាក្រក់ហើយដេកភ័យ ព្រោះតែអំពើអាក្រក់ហើយដេកភ័យ ព្រោះតែអំពើអាក្រក់របស់ខ្លួន អ្នកធ្វើអំពើក្ដៅក្រហាយដល់អ្នកដទៃ និងទទួលបាននូវសេចក្ដីក្ដៅក្រហាយត្រឡប់មកវិញចាំទុកទៅទង្វើទុច្ចរិតរបស់អ្នក និងដុតខ្លួនអ្នកវិញពុំខានឡើយ» ។

នៅមានពាក្យជាច្រើនទៀតដែលចូលទៅផ្ដល់យោបល់ដូចជា គិតទៅអាបក្សរលាយនឹងវាដើរតែលាបព័ណ៌ទេ, ខួរក្បាលអ្នកឯងធ្វើអំពីអ្វី? ពពួកគិតតែប្រយោជន៍ខ្លួនឯងសុខចិត្តមើលងាយ ពូជសាសន៍ខ្លួនឯង និងថ្នាក់ដឹកនាំដែលប្រជាពលរដ្ឋគេស្រលាញ់ទូទាំងប្រទេស ហើយថា ខ្លួនឯងនឹងល្អគ្រប់១០ ឈប់បាន ឈប់ទៅ អាពពួកពូកែលាបព័ណ៌ជាដើម។ល។

រំលឹកទៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ពេលនោះនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចូលទៅក្នុងកិច្ចប្រជុំ Zoom របស់មន្ត្រីបក្សប្រឆាំងនៅក្រៅប្រទេសដោយនៅពេលនោះសម្ដេចតេជោ បានប្រាប់ឱ្យក្រុមប្រឆាំងទាំងនោះឱ្យបញ្ឈប់នូវវប្បធម៌លាបព័ណ៌ និងជេរប្រទេចមកលើបក្សកាន់អំណាចនិងរាជរដ្ឋាភិបាលដោយថា វាគឺជាសីលធម៌របស់មនុស្សដែលគួរណាស់ត្រូវគោរពនិងមានក្នុងខ្លួន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក