ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ វាយកូនគោលអបអរខួប ៧ មករា បន្ទាប់ពីត្រលប់ពីមីយ៉ាន់ម៉ា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃអាទិត្យនេះបានសម្រាកពីការនឿយហត់នៃការងារមកវាយកូនគោល ដែលសម្ដេចថាដើម្បីអបអរខួប៤៣ឆ្នាំនៃទិវារំដោះ ៧ មករា និងបន្ទាប់ពីបញ្ចប់ការងារប្រកបដោយជោគជ័យនៅប្រទេសមីយ៉ាន់ម៉ា។

នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២២នេះ សម្ដេចតេជោបានសរសេរនៅលើហ្វេសបុកផេករបស់សម្ដេច ដោយភ្ជាប់ជាមួយនឹងរូបថតចំនួន១៧សន្លឹករបស់សម្ដេចនៅលើតារាងវាយកូនគោលថា៖ «វាយកូនគោលដើម្បីអបអរសាទរខួប៤៣ឆ្នាំនៃថ្ងៃរំដោះ៧មករានិងបន្ទាប់ពីការនឿយហត់ប៉ុន្មានថ្ងៃកន្លងមក» ។

ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២នេះ គឺជាខួប៤៣ឆ្នាំនៃទិវាជ័យជម្នះ ៧ មករា ដែលរណសិរ្សសាមគ្គីសង្គ្រោះជាតិ បានវាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលនាំឱ្យពលរដ្ឋកម្ពុជាទទួលបានសិទ្ធិសាជាថ្មី និងនាំឱ្យប្រទេសទទួលបានការអភិវឌ្ឍជាបន្តបន្ទាប់ដល់បច្ចុប្បន្ន។

ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២នេះផងដែរ សម្ដេចតេជោ ក៏បានធ្វើអោយពិភពលោកភ្ញាក់ផ្អើលចំពោះដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ ដែលជាលទ្ធផលគឺរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាយល់ព្រមពន្យាបទឈប់បាញ់រហូតដល់ដំណាច់ឆ្នាំ២០២២ សម្រួលដំណើរការទទួលយកជំនួយពីអាស៊ាន ព្រមទាំងសម្របសម្រួលឱ្យប្រេសិតពិសេសអាស៊ានក្នុងដំណើរទស្សនកិច្ចមកមីយ៉ាន់ម៉ាឱ្យបានទៅជួបជាមួយភាគីពាក់ព័ន្ធទាំងអស់នៃជម្លោះក្នុងប្រទេសរួមទាំងអង្គការប្រដាប់អាវុធជនជាតិភាគតិចផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក