ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បុរសជនជាតិខ្មែរម្នាក់ស្នាក់នៅទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩បម្លែងថ្មីអូមីក្រុង

ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសថា បុរសអាយុ២៣ឆ្នាំម្នាក់ ស្នាក់នៅទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ត្រូវបានធ្វើតេស្តរកឃើញផ្ទុកជំងឺកូវីដ-១៩ បម្លែងថ្មីអូមីក្រុង ដែលជាករណីដំបូងគេបង្អស់នៃការរកឃើញក្នុងសហគមន៍នៃមេរោគបម្លែងថ្មីនេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មាននាយប់ថ្ងៃសៅរ៍ ទី៨ ខែមករា ឆ្នាំ២០២២នេះ ក្រសួងសុខាភិបាលបានឱ្យដឹងថាបុរសខាងលើមានប្រវត្តិធ្វើដំណើរច្រើនកន្លែងចាប់តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ដូចជា នៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តសៀមរាប និងទៅលេងទីតាំងមួយចំនួននៅតានីទូកមាស ខេត្តកំពត ដោយបានធ្វើដំណើរជាមួយបងប្អូនជីដូនមួយមកពីប្រទេសអូស្ត្រាលីមកដល់រាជធានីភ្នំពេញ។ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ គាត់បានទៅកំដរអ្នកជំងឺដែលជាបងប្អូនជីដូនមួយគាត់នៅមន្ទីរពេទ្យមួយ ដែលក្រោយមកក៏បានរកឃើញមានវិជ្ជមានវីរុសកូវីដ-១៩ អូមីក្រុងតែម្ដង។

បច្ចុប្បន្នបុរសម្នាក់នេះត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅ មណ្ឌលព្យាបាលអូឡាំពិច រាជធានីភ្នំពេញ។

ក្រសួងសុខាភិបាលបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តអនុវត្តវិធានការ ការពារខ្លួនដោយហ្មត់ចត់ ជាពិសេសវិធានការ "៣ការពារ និង ៣កុំ" និងចាក់វ៉ាក់សាំងកូវីដ-១៩ នៅពេលដល់វេនឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩នៅតាមសហគមន៍។

ក្រសួងសុខាភិបាលនឹងបន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេស ប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.khដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាច ទាញយកមកប្រើប្រាស់បាន។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាលតាមលេខទូរស័ព្ទ៖ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក