ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មីយ៉ាន់ម៉ាអញ្ជើញសម្ដេចតេជោទស្សនាទីតាំងកសាងព្រះពុទ្ធបដិមាអង្គធំមុនសម្ដេចធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ

មីយ៉ាន់ម៉ា៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានអញ្ជើញនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ទស្សនាទីតាំងកសាងព្រះពុទ្ធបដិមាអង្គធំ ក្នុងរដ្ឋធានីណៃពិដោរ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា មុនសម្ដេចអញ្ជើញនិវត្តន៍មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ។

ទីតាំងសំរាប់តំកល់រូបសំណាកព្រះពុទ្ធមហាវិទ្យានេះត្រូវបង្កើតឡើងដើម្បីបង្ហាញភាពរីកចម្រើនរុងរឿង នៃសាសនាព្រះពុទ្ធនៅមីយ៉ាន់ម៉ាទៅកាន់ពិភពលោក ធានាបានសន្តិភាព និងស្ថិរភាពក្នុងរដ្ឋ បង្កើតបានការរីកលូតលាស់នៃប្រជាជនក្នុងតំបន់ ចូលមកទស្សនាពីសំណាក់ធម្មយាត្រាជាតិ និងអន្តរជាតិ និងជួយសម្រួលដល់ការអភិវឌ្ឍន៏ជាតិ។

ក្នុងដំណើរទស្សនានោះសម្ដេចតេជោ និងគណៈប្រតិភូបានស្ដាប់យ៉ាងយកចិត្តទុកដាក់លើស្ថានភាពជាក់ស្ដែងនៃការកសាងព្រះពុទ្ធបដិមាអង្គធំ និងរម្មណីយដ្ឋានព្រះពុទ្ធបដិមាអង្គធំ ដែលត្រូវបានឆ្លាក់ដោយប្រើប្រាស់ថ្មដែលរកឃើញនៅកណ្ដាលប្រទេស។ បដិមានេះមានកម្ពស់សរុប១០០ម៉ែត្រ ដែលកសាងដោយភ្ជាប់ដុំថ្ម៤កំណាត់ ដែលក្រោយពេលតភ្ជាប់កំណាត់ទី១ ទី២ និងទី៣ ប្រហែលជាអាចមានទម្ងន់ជាង២ពាន់តោន មុននឹងតភ្ជាប់កំណាត់ទី៤ដែលមានទម្ងន់ប្រមាណ១ពាន់៩០តោន។

បើតាមការឱ្យដឹងពីរដ្ឋាភិបាលមីយ៉ាន់ម៉ាក្រោយពេលដែលបញ្ចប់ការកសាងព្រះកេសព្រះបដិមាអាចមានទម្ងន់ ១ពាន់១០៣តោន សរុបទាំងអស់គឺមានជាង ៣៥០០តោនដែលធំជាងគេនៅលើពិភពលោក។

រដ្ឋាភិបាលយោធាបញ្ជាក់ថា៖ «ដើម្បីកសាងព្រះបដិមាពុទ្ធរូបនេះ គឺថ្នាក់ដឹកនាំរដ្ឋាភិបាលមីយ៉ាន់ បានពិភាក្សាសិក្សាជាមួយព្រះសង្ឃយ៉ាងល្អិតល្អន់ ។ ទន្ទឹមនឹងការកសាងព្រះបដិមាយើងខ្ញុំក៏មានគម្រោងកសាងឧទ្យានព្រះពុទ្ធនៅមុខព្រះពុទ្ធរូប ដែលមានរចនាបទជាឧទ្យានព្រះពុទ្ធ មានកសាងជាកុដិ ជាសាលា ជាបឹងសម្រាប់ព្រះពុទ្ធរូប ។ ការស្ថាបនាព្រះពុទ្ធរូបអង្គធំនេះឡើង ត្រូវបានការធានារ៉ាប់រងចំណាយពីរដ្ឋាភិបាលមីយ៉ាន់ម៉ារ ព្រះសង្ឃ និង សប្បរសជននានាទាំងក្នុង និងក្រៅប្រទេស» ។

ប្រទេសមីយ៉ាន់ម៉ា និងប្រទេសកម្ពុជាគឺជាប្រទេសកាន់ព្រះពុទ្ធសាសនាដូចគ្នា ទាំងជំនឿ និងការគោរពប្រតិបត្តិ ថ្នាក់ដឹកនាំប្រទេសទាំងពីរតែងតែឱ្យតម្លៃខ្ពស់លើវិស័យពុទ្ធសាសនាជាសំខាន់ ពីព្រោះជាសាសនាដែលនាំមនុស្សមករកផ្លូវកណ្ដាលស្ងប់សុខ និងរំងាប់ការព្យាបាទ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក