ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ប្រាក់ សុខុន ថាអ្នកដែលមិនចង់ឃើញមីយ៉ាន់ម៉ាវិលទៅរកសន្ដិភាពវិញទេទើបប្រឆាំងនឹងលទ្ធផលនៃដំណើរទស្សនកិច្ចសម្ដេចតេជោ

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថាលទ្ធផលដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសមីយ៉ាន់ម៉ាបាននាំមកនូវលទ្ធផលជាផ្លែផ្កា និងអាចបើកផ្លូវឱ្យមានការចរចារដោះស្រាយជម្លោះ និងទទួលយកជំនួយពីអាស៊ានទៅមីយ៉ានម៉ាផងដែរ។ លោកបានចាត់ទុកដែលមិនគាំទ្រទៅនឹងលទ្ធផលនេះគឺជាអ្នកដែលស្រលាញ់សង្គ្រាម និងចង់ឃើញមីយ៉ាន់ម៉ាធ្លាក់ទៅក្នុងសង្គ្រាមឡើងវិញ។

ថ្លែងក្នុងសន្នីសិទសារព័ត៌មាននៅថ្ងៃទី ៨ ខែមករា ឆ្នាំ២០២១នេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា បញ្ហាសង្គ្រាមនៅមីយ៉ាន់ម៉ាមិនមែនតែបង្កក្ដីបារម្ភចំពោះតែមីយ៉ាន់ម៉ាតែមួយទេ តែជាក្ដីបារម្ភនៃសន្ដិសុខអាស៊ានទាំងមូលផងដែរ។ លោកថាការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ាមិនមែនជាការងាយស្រួលនោះទេ ព្រោះដោយសារបញ្ហាសង្គ្រាមក្នុងប្រទេសនេះកើតឡើងជាយូរឆ្នាំមកហើយ បូករួមទាំងឥទ្ធិពលយោធាក្នុងប្រទេសនេះថែមទៀត។

លោកឧបនាយករដ្ឋមន្ត្រីបន្ថែមទៀតការដោះស្រាយបញ្ហានូវមីយ៉ាន់ម៉ាគឺ ត្រូវការពេលវេលា ភាពអត់ធ្មត់ និងភាពជាក់ស្ដែង។ លោកថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅមីយ៉ាន់ម៉ានាថ្ងៃទី៧ ម្សិលមិញនេះបាននាំឱ្យមានលទ្ធផលជាផ្លែផ្កាជាច្រើនដើម្បីបើកផ្លូវឱ្យមានដំណើរការជាបន្តបន្ទាប់ក្នុងការស្វែងរកសន្ដិភាពនៅក្នុងប្រទេសនេះ។

លោក ប្រាក់ សុខុន ថា៖ «ខ្ញុំគិតថាអ្វីដែលយើងសម្រេចបានក្នុងការចរចារក្នុងការពីភាក្សាជាមួយមេដឹកនាំរបស់មីយ៉ាន់ម៉ាកន្លងទៅគឺជាលទ្ធផលវិជ្ជមានខ្លាំងណាស់ហើយជាជំហានជឿនលឿនមួយក្នុងការអនុវត្តកិច្ចព្រមព្រៀង៥ចំណុចដែលមេដឹកនាំអាស៊ានព្រមព្រៀងគ្នាកាលពីកន្លងទៅ។ មានការជឿនលឿនបែបនេះហើយនៅតែមានអ្នកប្រឆាំងទៅនឹងការព្រមព្រៀងការជឿនលឿនបែបនេះគឺមានតែអ្នកដែលស្រលាញ់សង្គ្រាមអ្នកដែលមិនចង់ឃើញប្រទេសមីយ៉ាន់ម៉ាវិលត្រលប់ទៅរកសន្ដិភាពវិញទេទើបប្រឆាំងនឹងលទ្ធផលបែបនេះ» ។

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៧ ខែមករា ម្សិលមិញមេដឹកនាំយោធាមីយ៉ាន់ម៉ាលោក មីន អោងលាំង បានថានឹងពន្យាបទឈប់បាញ់រហូតដល់ដំណាច់ឆ្នាំ២០២២ សម្រួលដំណើរការទទួលយកជំនួយពីអាស៊ាន ព្រមទាំងសម្របសម្រួលឱ្យប្រេសិតពិសេសអាស៊ានក្នុងដំណើរទស្សនកិច្ចមកមីយ៉ាន់ម៉ាឱ្យបានទៅជួបជាមួយភាគីពាក់ព័ន្ធទាំងអស់នៃជម្លោះក្នុងប្រទេសរួមទាំងអង្គការប្រដាប់អាវុធជនជាតិភាគតិចផងដែរ។

វិបត្តិនៅប្រទេសមីយ៉ាន់ម៉ាកើតឡើងចេញពីរដ្ឋប្រហារយោធាដែលធ្វើឡើងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ចាប់ខ្លួនទីប្រឹក្សារដ្ឋលោកស្រីអ៊ុងសាន ស៊ូជី លោកប្រធានាធិបតីវីន ម្យីន និងមន្ត្រីគណបក្សកាន់អំណាចមួយចំនួនទៀតដោយកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ដោយបានប្រកាសមិនទទួលស្គាល់លទ្ធផលឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០ និងប្រគល់ការងារដឹកនាំប្រទេសឱ្យអគ្គមេបញ្ជាការកងទ័ពជាតិគឺលោកមីន អោងលាំង។

រដ្ឋប្រហារនេះបានធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ាបង្ហាញការមិនពេញចិត្ត និងនាំគ្នាធ្វើបាតុកម្មជាបន្តបន្ទាប់ខណៈក្រុមប្រដាប់អាវុធប្រឆាំងនឹងរបបយោធាកាន់តែមានច្រើនផងដែរ។

បច្ចុប្បន្នប្រទេសមីយ៉ាន់ម៉ាបានក្លាយជាប្រទេស១ដែលមានរដ្ឋាភិបាល២ និងមានក្រុមប្រដាប់អាវុធជនជាតិប្រហែល២០ក្រុម ដែលបានបង្កជាសង្គ្រាមដ៏យូរបំផុតជាងគេមួយនៅក្នុងពិភពលោក៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក