ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក មីន អោងលាំង សន្យានឹងដោះស្រាយបញ្ហាជនជាតិអូស្ត្រាលីម្នាក់ដែលត្រូវតុលាការមីយ៉ាន់ម៉ាឃុំខ្លួន

អន្តរជាតិ៖ សេដ្ឋវិទូជនជាតិអូស្ត្រាលីលោក Sean Turnell អាចនឹងមានសង្ឃឹមមានសេរីភាពឡើងវិញពីការឃុំខ្លួនដោយរបបយោធាមីយ៉ាន់ម៉ាក្រោយមានមេដឹកនាំយោធាមីយ៉ាន់ម៉ាលោក មីន អោងលាំង ជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កាលពីម្សិលមិញ។

ថ្លែងក្នុងសន្នីសិទកាសែតនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២នេះ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា ការលើកករណីនេះរបស់សម្ដេចតេជោចំពោះលោក មីន អោងលាំង គឺដោយមានការស្នើសុំពីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Marise Payne ជូនចំពោះសម្ដេចតេជោកាលពីកន្លងទៅ។

លោកថា៖ «តបតាមសំណើជាលាយលក្ខណ៍អក្សររបស់រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Marise Payne សរសេរផ្ទាល់ផ្ញើជួនមកសម្ដេចតេជោនាយករដ្ឋមន្ត្រីគឺសម្ដេចបានលើកករណីនេះជាមួយលោកឧត្តមសេនីយ៍ មីន អោងលាំង ហើយជាចម្លើយមកវិញគឺដោយសារតែករណីនេះជាប់នៅក្នុងដំណើរការតុលាការនៅឡើយប៉ុន្ដែលោកបានអះអាងថានៅពេលដែលដំណើរការតុលាការបានចប់សព្វគ្រប់លោកឧត្តមសេនីយ៍នឹងពិនិត្យពិចារណាករណីនេះឡើងវិញ។ បានន័យថាគាត់សន្យាថានឹងផ្ដល់ចម្លើយបែបវិជ្ជមានជូនសម្ដេចអំពីករណីនេះ» ។

សេដ្ឋវិទូជនជាតិអូស្ត្រាលីលោក Sean Turnell ត្រូវបានយោធាមីយ៉ាន់ម៉ាចាប់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំ២០២១ និងត្រូវបញ្ជូនខ្លួនទៅកាត់ក្ដីនៅតុលាការរដ្ឋធានីណៃពិដោដែលគាត់ត្រូវបានរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាចោទពាក់ព័ន្ធនឹងការបំពានច្បាប់សម្ងាត់របស់រដ្ឋ។ បើតាមទំងន់ទោសលោកប្រឈមនឹងការដាក់ពន្ធនាគារដល់ទៅ១៤ឆ្នាំ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក