ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាអាចជាទីតាំងនៃការប្រជុំស្វែងរកដំណោះស្រាយមីយ៉ាន់ម៉ា

ភ្នំពេញ៖​​ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថាដោយសារកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ស្រាប់ដូច្នេះកម្ពុជាអាចធ្វើការកោះអញ្ជើញភាគីនៃជម្លោះនៃសហភាពមីយ៉ាន់ម៉ាមកប្រជុំដោយផ្ទាល់នៅកម្ពុជា ឬក៏អាចប្រើប្រាស់ការប្រជុំតាមអនឡាញបាន។

ឆ្លើយតបទៅនឹងសំណួររបស់ EAC News ដែលសួរពាក់ព័ន្ធនឹងទីតាំងនៃការប្រជុំសម្រាប់ស្វែងរកដំណោះស្រាយជម្លោះមីយ៉ាន់ម៉ា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឆ្លើយតបថាប្រទេសកម្ពុជាមានលទ្ធភាពក្នុងការរៀបចំកិច្ចប្រជុំទាំងនេះ រួមទាំងកិច្ចប្រជុំអំពីដំណោះស្រាយ៥ចំណុចរបស់អាស៊ានចំពោះមីយ៉ាន់ម៉ាផងដែរ។

លោកឧបនាយករដ្ឋមន្ត្រីលើកឡើងថា៖ «កិច្ចប្រជុំរបស់យើងគឺហៅគ្នាមកទាំងអស់។ ទាំងរដ្ឋអំណាចមីយ៉ាន់ម៉ា ទាំងអ្នកផ្ដល់ជំនួយទាំងប្រសិតពិសេសពិសេស ទាំងឯកឧត្តមអគ្គលេខាធិការអាស៊ាន ។ល។ គឺមកជុំគ្នាដាក់លើតុអីអញ្ចឹងទៅ។ [...] យើងអាចគិតថាកម្ពុជាអាចនឹងមានលទ្ធភាពក្នុងការរៀបចំនូវកិច្ចប្រជុំណាដែលពិបាកធ្វើនៅមីយ៉ាន់ម៉ា ឬពិបាកធ្វើនៅប្រទេសអីផ្សេងដោយសារតែយើងជាប្រធានស្រាប់អញ្ចឹងយើងអាចកោះអញ្ជើញធ្វើដោយផ្ទាល់ក៏បានធ្វើតាមរយៈវីដេអូ conference ក៏បាន» ។

បន្ទាប់ពីប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ាដើម្បីជួបមេដឹកនាំយោធា មីន អោនលាំង កាលពីម្សិលមិញរួចមករដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានសន្យាថានឹងពន្យាបទឈប់បាញ់រហូតដល់ដំណាច់ឆ្នាំ២០២២ សម្រួលដំណើរការទទួលយកជំនួយពីអាស៊ាន ព្រមទាំងសម្របសម្រួលឱ្យប្រេសិតពិសេសអាស៊ានក្នុងដំណើរទស្សនកិច្ចមកមីយ៉ាន់ម៉ាឱ្យបានទៅជួបជាមួយភាគីពាក់ព័ន្ធទាំងអស់នៃជម្លោះក្នុងប្រទេសរួមទាំងអង្គការប្រដាប់អាវុធជនជាតិភាគតិចផងដែរ។

វិបត្តិនៅប្រទេសមីយ៉ាន់ម៉ាកើតឡើងចេញពីរដ្ឋប្រហារយោធាដែលធ្វើឡើងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ចាប់ខ្លួនទីប្រឹក្សារដ្ឋលោកស្រីអ៊ុងសាន ស៊ូជី លោកប្រធានាធិបតីវីន ម្យីន និងមន្ត្រីគណបក្សកាន់អំណាចមួយចំនួនទៀតដោយកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ដោយបានប្រកាសមិនទទួលស្គាល់លទ្ធផលឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០ និងប្រគល់ការងារដឹកនាំប្រទេសឱ្យអគ្គមេបញ្ជាការកងទ័ពជាតិគឺលោកមីន អោងលាំង។

រដ្ឋប្រហារនេះបានធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ាបង្ហាញការមិនពេញចិត្ត និងនាំគ្នាធ្វើបាតុកម្មជាបន្តបន្ទាប់ខណៈក្រុមប្រដាប់អាវុធប្រឆាំងនឹងរបបយោធាកាន់តែមានច្រើនផងដែរ។

បច្ចុប្បន្នប្រទេសមីយ៉ាន់ម៉ាបានក្លាយជាប្រទេស១ដែលមានរដ្ឋាភិបាល២ និងមានក្រុមប្រដាប់អាវុធជនជាតិប្រហែល២០ក្រុម ដែលបានបង្កជាសង្គ្រាមដ៏យូរបំផុតជាងគេមួយនៅក្នុងពិភពលោក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក