ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្ដេចតេជោ ផ្ទេរថវិកាមូលនិធិឆ្លើយតបកូវីដ-១៩អាស៊ានរបស់កម្ពុជាជាង១លានដុល្លារសម្រាប់ជួយដល់មីយ៉ាន់ម៉ា

ភ្នំពេញ៖​​ រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឱ្យដឹងថានាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចផ្ទេរថវិការដែលជាមូលនិធិឆ្លើយតបកូវីដ-១៩អាស៊ានចំណែកកម្ពុជាប្រមាណ១លានដុល្លារដល់ប្រទេសមីយ៉ាន់ម៉ាដើម្បីជួយដល់ប្រទេសនេះក្នុងលទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លើកឡើងក្នុងសន្នីសិទសារព័ត៌មាននៅថ្ងៃទី៨ ខែមករានេះលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា ដោយមើលឃើញពីតម្រូវការរបស់មីយ៉ាន់ម៉ាក្នុងការទិញវ៉ាក់សាំងដើម្បីចាក់ជូនប្រជាជនខ្លួន ហើយកម្ពុជាបានសម្រេចបានជិត៩០ភាគរយនៃការចាក់វ៉ាក់សាំងជូនពលរដ្ឋខ្លួននោះ។ សម្ដេចតេជោបានសម្រេចផ្ទេរថវិកាទាំងនេះសម្រាប់អាស៊ានទិញវ៉ាក់សាំងទៅផ្គត់ផ្គង់ដល់ប្រទេសមីយ៉ាន់ម៉ាតែម្ដង។

លោកឧបនាយករដ្ឋមន្ត្រីលើកឡើងថា៖ «នៅក្នុងក្របខណ្ឌអាស៊ានយើងមានមូលនិធិឆ្លើយតបនឹងកូវីដ-១៩នៅក្នុងអាស៊ានហើយក្នុងនោះប្រទេសក្នុងអាស៊ានទាំងអស់បានឯកភាពគ្នាសម្រេចថាយកកញ្ចប់ថវិកានៅក្នុងថវិការមូលនិធិនេះជាង១០លាន៥សែនដុល្លារដើម្បីទិញវ៉ាក់សាំងចែកជូនប្រទេសជាសមាជិកអាស៊ានស្មើៗគ្នា។ ក្នុងការនេះគឺសម្ដេចតេជោនាយករដ្ឋមន្ត្រីលោកបានសម្រេចថាចំណែកនៅក្នុងកញ្ចប់នេះដែលគិតជាលុយទៅមានប្រហែលជាង១លានដុល្លារគឺផ្ដល់ជូនទៅដល់ប្រទេសមីយ៉ាន់ម៉ាតែម្ដងដើម្បីជួយមីយ៉ាន់ម៉ា» ។

គិតរហូតមកដល់ថ្ងៃនេះកម្ពុជាបានសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋខ្លួនបានប្រមាណជាង១៤លាន២សែននាក់ ដែលស្មើនឹងប្រមាណ៨៩,២៦% ខណៈការអត្រាឆ្លងប្រចាំថ្ងៃមានតែការនាំចូលប៉ុណ្ណោះ។

កាលពីថ្ងៃទី៧ ខែមករា ម្សិលមិញក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅមីយ៉ាន់ម៉ា សម្ដេចតេជោ ហ៊ុន សែន បាននាំយកអំណោយពីរដ្ឋាភិបាលកម្ពុជាបរិក្ខាវេជ្ជសាស្រ្តរួមមាន ម៉ាសចំនួន៣លាន២សែនម៉ាស់ វ៉ែនតាការពារចំនួន១សែន សម្លៀកបំពាក់សុវត្តិភាព PPE ចំនួន៣ម៉ឺន របាំងការពារមុខចំនួន៣ម៉ឺន ស្បែកជើកវែង ចំនួន៣ពាន់គូរ ម៉ាស៊ីនជំនួយដល់ការដកដង្ហើមចំនួន៥០គ្រឿង ម៉ាស៊ីនតាមដានសញ្ញាជីវិតចំនួន៥០គ្រឿង និងម៉ាស៊ីនផលិតអុកហ្សីសែនស្វ័យប្រវត្តិចំនួន៥០គ្រឿង។ ការផ្ដល់ជំនួយនេះគឺជាការផ្ដល់លើកទី៣ហើយពីរាជរដ្ឋាភិបាលកម្ពុជាជូនដល់រាជរដ្ឋាភិបាលមីយ៉ាន់ម៉ា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក