ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លិខិតមិត្តអ្នកអាន៖ លោក ហ៊ុន សែន ចុចគន្លឹះបើកផ្លូវឆ្ពោះទៅរកដំណោះស្រាយបញ្ហាមីយ៉ាន់ម៉ា

ភ្នំពេញ៖ ដំណើរទស្សនកិច្ចរបស់លោក នាយក រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមប្រមុខដឹកនាំកម្ពុជានិងជាប្រធាន ប្តូរវេនអាស៊ានផង ទៅកាន់ប្រទេសមីយ៉ាន់ម៉ា គឺជាគន្លឹះដ៏សំខាន់មួយ ក្នុងការត្រួសត្រាយផ្លូវទៅរកដំណោះស្រាយបញ្ហាវិបត្តក្នុងប្រទេសនេះ។

យោងសេចក្តីប្រកាស រួមដែលបានចេញ ផ្សាយកាលពីយប់ថ្ងៃទី៧ មករា ឆ្នាំ២០២២ «លោក មីន អោង ឡាំង បានប្រកាសបទឈប់បាញ់គ្នាជា មួយអង្គការប្រដាប់អាវុធជនជាតិភាគតិចទាំងអស់ក្នុងរយៈ ពេល៥ខែ រហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២២ និងបានសម្រេចពន្យារបទឈប់បាញ់គ្នាបន្ថែមទៀតរហូត ដល់ចុងឆ្នាំ ២០២២។ ទន្ទឹមនឹងនេះ មេដឹកនាំយោធាជាន់ខ្ពស់មីយ៉ាន់ម៉ារូបនេះ ក៏ បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យទទួលអនុវត្តបទឈប់បាញ់គ្នាដើម្បីជាផលប្រយោជន៍ប្រទេសជាតិនិងប្រជាជន បញ្ឈប់រាល់អំពើហិង្សា និងប្រកាន់នូវភាពអត់ធ្មត់ខ្ពស់បំផុត។ ហើយលោក មីន អោងឡាំង ក៏បានធានាថា នឹងសម្របសម្រួលដល់ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេស ប្រធានអាស៊ានឆ្នាំ ២០២២ ក្នុងពេលបំពេញភារកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីឱ្យបានជួបជា មួយនឹងភាគីពាក់ព័ន្ធទាំងអស់»។ នេះគឺជាខ្លឹមសារដ៏សំខាន់បំផុតខ្លះៗដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចរបស់លោកហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ាក្នុងរយះពេល២ថ្ងៃនេះ។

ហេតុអ្វីបានជាចំណុចនេះវាមានសារះសំខាន់? ពីព្រោះបទឈប់បាញ់និងការបញ្ឈប់អំពើហិង្សារួចហើយការសម្រប សម្រួលឲ្យមានកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធគឺជាចំណុចស្នូលដើម្បីឈានទៅរកដំណោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា។ បើគ្មានបទឈប់បាញ់ បើមិនបញ្ឈប់អំពើហិង្សា និងគ្មានការសម្របសម្រួលឲ្យមានកិច្ចសន្ទនាគ្នាទេ បញ្ហាទាំងឡាយពិតជានឹងមិនអាចដោះស្រាយបាននោះឡើយ។

មកដល់ចំណុចនេះ គេប្រាកដជានៅចងចាំបានអំពីដំណោះស្រាយស្វែងរកសន្តិភាព​ និងការបញ្ចប់សង្គ្រាមនៅកម្ពុជាកាលពីជាង ៣០ឆ្នាំកន្លងទៅ។ កាលណោះ ចំណុចចាប់ផ្តើមក៏បានចេញដំណើរពីបទឈប់បាញ់គ្នា និងការបើកផ្លូវឲ្យមានកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធនេះដែរ។ តាំងពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ រហូតដល់ការសម្រេចនយោបាយឈ្នះឈ្នះផ្តួចផ្តើមនិងដឹកនាំការអនុវត្តដោយផ្ទាល់របស់លោកហ៊ុន សែន គឺសុទ្ធសឹងតែបានផ្តើមចេញ«ពីការឈប់បាញ់ ការបញ្ឈប់អំពើ ហិង្សា និងការបើកផ្លូវឲ្យមានកិច្ចសន្ទាទាំងអស់»។ ដូច្នេះ ប្រាកដណាស់ថា បទពិសោធន៍នេះពិតជាមានសារសំខាន់ ខ្លាំងណាស់សម្រាប់រកដំណោះស្រាយបញ្ហាមីយ៉ាន់ម៉ា។

ជាក់ស្តែង ក្នុងសេចក្តី ប្រកាសរួម ក៏មានចែងដែរថាលោក ហ៊ុន សែន បានចែករំលែកអំពីភាពជោគជ័យនៃគោលនយោបាយឈ្នះ-ឈ្នះ របស់កម្ពុជា ដែលសម្រេចបាននូវការផ្សះផ្សាជាតិ សន្តិភាពយូរអង្វែង ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព។

ដូច្នេះ លទ្ធផលដែលសម្រេចបាននៅក្នុងដំណើរទស្សនកិច្ចដំបូងនិងរយៈពេលខ្លីរបស់លោក ហ៊ុន សែន នៅមីយ៉ាន់ម៉ា «ពិតជាកូនសោរមាសដែលបានចុចចំគន្លឹះបើកផ្លូវឆ្ពោះទៅរកដំណោះស្រាយបញ្ហាមីយ៉ាន់ម៉ាយ៉ាងពិតប្រាកដ»។

អំណឹះតទៅ បេសកជនពិសេសអាស៊ាន គឺលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងបន្ត ជាអ្នកដើរតួនាទីក្នុងការសម្របសម្រួលជាមួយភាគីពាក់ព័ន្ធនានានៅក្នុងជម្លោះមីយ៉ាន់ម៉ាដើម្បីឈានទៅរកដំណោះស្រាយយូរអង្វែងមួយនៅក្នុងប្រទេសនេះ។

ជាការពិត បញ្ហាមីយ៉ាន់ម៉ាគឺជារឿងដ៏ ស្មុគស្មាញមិនងាយដោះស្រាយនោះឡើយ។

កាលពីឆ្នាំ ២០២១ ពេញមួយអាណត្តិ ដែលប្រទេសព្រុយណេធ្វើប្រធានអាស៊ាន ក៏មិនអាចដោះស្រាយបានដែរ។ ផ្ទុយទៅវិញ អាស៊ានបានទុកមីយ៉ាន់ម៉ាឲ្យនៅម្នាក់ឯង ហើយបានដំណើរការប្រជុំកំពូលតែ ៩ប្រទេសដែលជារូបភាពមួយបង្ហាញអំពីការបែកបាក់ក្នុង សមាគអាស៊ាននិងខុសពីគោលការណ៍កុងសង់ស៊ុសរបស់អាស៊ានថែមទៀត។ ក្នុងន័យនេះ កម្ពុជាដែលទទួលធ្វើជាប្រធានអាស៊ានឆ្នាំ ២០២២ មានបេសកកម្មសំខាន់ណាស់ក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ដើម្បីយកមីយ៉ាន់ម៉ាចូលក្នុងកិច្ចប្រជុំនានារបស់អាស៊ានវិញ។ តាមពិតលោក ហ៊ុន សែន បានចូលរួមចំណែកយ៉ាងសំខាន់រួចហើយក្នុងការរកដំណោះស្រាយបញ្ហាមីយ៉ាន់ម៉ាតាំងពីប្រទេសព្រុយណេធ្វើ ជាប្រធានអាស៊ានម៉្លេះ។

ជាក់ស្តែងក្នុងចំណោមកុងសង់ស៊ុស ៥ចំណុច របស់អាស៊ាន យ៉ាងហោចណាស់មាន៣ ចំណុចដែលជាគំនិតផ្តួចផ្តើមរបស់ប្រមុខដឹកនាំកម្ពុជា។

ដោយឡែកលទ្ធផលដែលកើតចេញពី ដំណើរទស្សនកិច្ចរបស់លោកហ៊ុន សែន នាពេលនេះក៍បានឆ្លុះបញ្ចាំងស្ទើរតែគ្រប់ចំណុចអស់ទៅ ហើយ។ កិច្ចខិតខំប្រឹងប្រែង របស់កម្ពុជានិយាយជារួម និងកិច្ចខិតខំប្រឹងប្រែងរបស់លោក

ហ៊ុន សែន និយាយ ដោយឡែក គឺដើម្បីតែភាពសុខដុមរមនារបស់អាស៊ានផង ក៏ដូចជាដើម្បីភាពសុខដុមរមនារបស់មីយ៉ានម៉ាផងដែរ។

ដូច្នេះ កិច្ចខិតខំប្រឹងប្រែងនេះ ពិតជានឹងទទួលបាននូវការលើកទឹកចិត្តយ៉ាងខ្លាំងពីសំណាក់ អ្នក ស្រឡាញ់សន្តិភាព ស្រឡាញ់អាស៊ាន និងស្រឡាញ់សេចក្តីសុខសាន្តរបស់ប្រជាជនមីយ៉ាន់ម៉ា។

ផ្ទុយទៅវិញ មានមនុស្សមួយចំនួនដែលទំនងជាចង់ឃើញអាស៊ានបែកបាក់ និងចង់ឃើញមីយ៉ាន់ម៉ាបន្តបង្ហូរឈាម បែរជា បន្ទុចបង្អាក់ និងវាយប្រហារទៅលើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាទៅវិញ។

យ៉ាងណាក៏ដោយ លទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន នៅមីយ៉ាន់ម៉ាពិតជាបានត្រួសត្រាយផ្លូវទៅកាន់ដំណោះស្រាយហើយ។

មេដឹកនាំកម្ពុជា ដែល មានបទពិសោធន៍ជោជាំក្នុងការចរចារ ស្វែងរកដំណោះ ស្រាយបញ្ហានយោបាយ និងបញ្ចប់សង្គ្រាមស៊ីវិល ហើយនាំមកនូវសន្តិភាពនិងការអភិវឌ្ឍន៍ យូរ អង្វែង ពិតជាអាចចែករម្លែកនូវបទពិសោធន៍ ដល់បណ្តាប្រទេសជាមិត្តដើម្បីរកដំណោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួនបាន។ មិនមែនតែប្រទេសមីយ៉ាន់ម៉ាមួយទេកន្លងទៅ លោក ហ៊ុន សែន ក៍ធ្លាប់បានចែករម្លែកបទពិសោធន៍ ដល់បណ្តាប្រទេស ជាច្រើនមកហើយរាប់ទាំងប្រទេសក្នុងអាស៊ានក្រៅពី មីយ៉ាន់ម៉ាផងដែរ។ ហើយនេះទំនងជាហតុផលដែល លោក ហ៊ុន សែន សម្រេចចិត្តធ្វើដំណើរទៅមីយ៉ាន់ម៉ាដោយ ខ្លួនឯង។លទ្ធផលដែលសម្រេច បានពីទស្សនកិច្ចនេះទៀតសោត ក៏ស្ថិតក្នុងចំណុចទាំង៥ដែលជា កុងសង់ស៊ុសរបស់អាស៊ានដែរ។ ដូច្នេះ យើងអាចនិយាយបានថា ទស្សនកិច្ចរបស់លោក ហ៊ុន សែន នៅ មីយ៉ាន់ម៉ា ពិតជាមានសារសំខាន់ណាស់សម្រាប់បរិបទតំបន់និងពិភពលោកទាំងមូលពីព្រោះបច្ចុប្បន្ននេះបញ្ហា មីយ៉ាន់ម៉ាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពាស ពេញពិភពលោក។

ឥឡូវនេះ គន្លឹះទ្វារដែលជាច្រកសម្រាប់ឈានទៅរកដំណោះស្រាយត្រូវបានលោកហ៊ុន សែន ចុចបើក ហើយ។ នៅឡើយតែ ភាគីពាក់ព័ន្ធទាំងភាគីខាងក្រៅ និងភាគីជម្លោះក្នុងប្រទេសមីយ៉ាន់ម៉ាខ្លួនឯងដែលត្រូវបង្ហាញអំពីឆន្ទៈក្នុងការស្វែងរកដំណោះស្រាយ។ ចំណែកកម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ បានបង្ហាញ រួចហើយដែរអំពីការ ប្តេជ្ញាចិត្តរបស់ខ្លួន ក៏ដូចជាបានបង្ហាញអំពីសកម្មភាពជាក់ស្តែងក្នុងកិច្ចខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។

ពេលវេលាតទៅមុខ ទៀតនឹងបញ្ជាក់ប្រាប់អ្នករិះគន់ អ្នកបន្តុចបង្អាក់និងអ្នកប្រឆាំងទាំងនៅក្នុងនិងក្រៅប្រទេសមីយ៉ានម៉ាថា «តើលទ្ធផលដែល លោក ហ៊ុន សែនបាន សំរេចចិត្តទៅមីយ៉ានម៉ា និងចុចគន្លឹះបើកទ្វារដើម្បីឈានទៅរកដំណោះស្រាយវិបត្តដ៏រាំរៃនៅមីយ៉ាន់ម៉ាពេលនេះ ជាពរជ័យ រឺជាបណ្តាស់សារ» ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក