ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីទស្សនកិច្ចនៅមីយ៉ាន់ម៉ាគឺក្នុងគោលបំណងចូលរួមចំណែកបញ្ចៀសប្រទេសនេះពីអំពើហឹង្សានិងសង្រ្គាមសុីវិល

មីយ៉ានម៉ា៖ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់អំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់សម្តេចនៅមីយ៉ាន់ម៉ាគឺដើម្បីចូលរួមចំណែកបញ្ចៀសប្រទេសនេះពីអំពើហឹង្សានិងសង្រ្គាមសុីវិលតាមរយៈបទឈប់បាញ់ព្រមទាំងវិបត្តិមនុស្សធម៌តាមរយៈការផ្តល់ជំនួយដល់អ្នកដែលត្រូវការដោយគ្មានការរើសអើង។

ការលើកឡើងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃសៅរ៍ ទី៨ ខែមករា ឆ្នាំ២០២២ តាមរយៈទំព័រហ្វេបុករបស់សម្តេចបន្ទាប់បានបញ្ចប់ដំណើរទស្សនកិច្ចប្រកបដោយជោគជ័យនៅប្រទេសមីយ៉ាន់ម៉ា។

នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោបានបញ្ជាក់ផងដែរថាអាស៊ាននិងដៃគូដែលចង់ចូលរួម ក៏ដូចជាមីយ៉ាន់ម៉ាខ្លួនឯងនៅមានកិច្ចការជាច្រើនដែលត្រូវធ្វើដើម្បីឱ្យការឈប់បាញ់និងការផ្តល់ជំនួយអនុវត្តទៅបានប្រកបដោយប្រសិទ្ធភាព។

សម្តេចតេជោបានធ្វើការពន្យល់ថា «អ្នកដែលប្រឆាំងជាមួយនិងបទឈប់បាញ់មានន័យថា អ្នកចង់ឱ្យមនុស្សស្លាប់និងរបួសដោយសារសង្រ្គាម។ អ្នកដែលប្រឆាំងជាមួយនិងការផ្តល់ជំនួយមានន័យថា អ្នកចង់ឱ្យមនុស្សស្លាប់ដោយអត់បាយ អត់ថ្នាំពេទ្យនិងអត់វ៉ាក់សាំងចាក់ការពារជំងឺរាតត្បាតកូវីដ-១៩»។

សម្តេចតេជោក៏បានបញ្ជាក់បន្ថែមទៀតថា ថ្ងៃនេះគឺជាខួបទី៤៣ឆ្នាំនៃថ្ងៃដែលសម្តេចបានទទួលតំណែងជារដ្ឋមន្រ្តីក្រសួងការបរទេស (៨ មករា ១៩៧៩-៨ មករា ២០២២) ដែលកាលនោះសម្តេចស្ថិតក្នុងវ័យមិនទាន់គ្រប់២៧ឆ្នាំ ជារដ្ឋមន្ត្រីការបរទេសដែលមានវ័យក្មេងជាងគេនៅលើពិភពលោកនាពេលនោះ។

ជាមួយគ្នានេះសម្តេចក៏បានលើកឡើងផងដែរថា «ជាក់ស្ដែង ៤៣ឆ្នាំក្រោយមក ខ្ញុំនៅតែបន្តធ្វើកិច្ចការ បរទេសដដែល ទោះបីបានក្លាយខ្លួនជានាយករដ្ឋមន្ត្រីអស់រយៈពេល៣៧ឆ្នាំហើយក៏ដោយ ព្រោះនាយករដ្ឋមន្ត្រីត្រូវធ្វើការដឹកនាំ នយោបាយទាំងក្នុងនិងក្រៅប្រទេស។ ដូចនេះខ្ញុំត្រូវប្រើពេលវេលាជាងពាក់កណ្តាលជីវិតរបស់ខ្ញុំសម្រាប់កិច្ចការមួយនេះ»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក