ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

រដ្ឋបាលខេត្តកណ្ដាល បញ្ចប់ការអនុវត្តវិធានការរដ្ឋបាល សម្រាប់ភូមិសាស្ដ្រក្រុងតាខ្មៅ ចាប់ពីថ្ងៃទី២០ ខែឧសភា

កណ្ដាល : លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបញ្ចប់ការអនុវត្តវិធានការរដ្ឋបាល សម្រាប់ភូមិសាស្ដ្រក្រុងតាខ្មៅនៃខេត្តកណ្ដាល ដោយបានកំណត់ជា «តំបន់លឿងទុំ» និង «តំបន់លឿង» ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១តទៅ។

សេចក្ដីសម្រេចនេះបានបញ្ជាក់ថា «ត្រូវបញ្ចប់ការអនុវត្តវិធានការរដ្ឋបាល សម្រាប់ភូមិសាស្ដ្រក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដោយបានកំណត់ជា តំបន់លឿងទុំ និងតំបន់លឿង ដែលត្រូវបានអនុវត្តដោយសេចក្ដីសម្រេចលេខ០៩០ សសរ ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកណ្ដាល ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១តទៅ»។

ក្នុងករណីរកឃើញ ឬមានការសង្ស័យថា មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅទីតាំងលំនៅឋាន អគារស្នាក់នៅ ឬទីតាំងសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដ្ឋាន ជាពិសេសផ្សារនិងទីកន្លែងលក់ដូរគ្រឿងឧបភោគបរិភោគ និងភោជនីយដ្ឋាន អាហារដ្ឋាន រដ្ឋបាលក្រុងតាខ្មៅ ត្រូវអនុវត្តការហាមឃាត់ឬផ្អាកជាដាច់ខាតនូវទីតាំងឬទីកន្លែងទាំងនោះជាបណ្ដោះអាសន្ននិងរាយការណ៍ជូនអភិបាលខេត្តដើម្បីស្នើសុំកិច្ចអន្ដរាគមន៍ និងចាត់វិធានការឆ្លើយតបឲ្យបានឆាប់រហ័សសំដៅទប់ស្កាត់និងកាត់ផ្ដាច់កុំឲ្យមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ទៅទីតាំងឬកន្លែងផ្សេងទៀត៕

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកណ្ដាល៖



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក