ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្ដេចតេជោប្រាប់មេដឹកនាំយោធាមីយ៉ាន់ម៉ាថា សន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិមិនអាចសម្រេចបានទេ ប្រសិនបើគ្មានការចូលរួម និងការព្រមព្រៀងគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់

មីយ៉ានម៉ា៖ ស្ថាបនិកនយោបាយឈ្នះ-ឈ្នះ និងជាប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់មេដឹកនាំយោធានមីយ៉ាន់ម៉ាលោក មីន អោងលាំង ថាតាមបទពិសោធន៍និងមេរៀនដែលកម្ពុជាទទួលបាន សន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិមិនអាចសម្រេចបានទេ ប្រសិនបើគ្មានការចូលរួម និងការព្រមព្រៀងគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

សម្ដេចតេជោថ្លែងបែបនេះក្នុងពេលដែលសម្ដេចជួបប្រជុំជាមួយលោក មីន អោងលាំង ក្នុងដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃនេះដើម្បីជួយរកដំណោះស្រាយដល់ប្រទេសនេះ និងនាំមីយ៉ាន់ម៉ាចូលអាស៊ានវិញ។

ក្នុងសេចក្ដីប្រកាសរួមដែលបានចេញផ្សាយនាថ្ងៃទី៧ ខែមករានេះបានបញ្ជាក់ថា ដោយយោងតាមស្មារតីនេះហើយទើបមេដឹកនាំយោធាមីយ៉ានម៉ាលោក មីន អោងលាំង ប្រកាសធានាដល់ការសម្របសម្រួលដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសនៅមីយ៉ាន់ម៉ា និងការជួបជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអង្គការប្រដាប់អាវុធជនជាតិភាគតិច ដោយពិចារណាទៅលើស្ថានការណ៍ជាក់ស្តែងនៅមីយ៉ាន់ម៉ា។

គួរបញ្ជាក់ផងដែរថា ប្រេសិតពិសេសរបស់ប្រធានអាស៊ានថ្មីស្ដីពីមីយ៉ាន់ម៉ាគឺ រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដែលនឹងធ្វើជាអ្នកនៅកណ្ដាលដើម្បីជួយសម្រុះសម្រួលរវាងភាគីជម្លោះនៅមីយ៉ានម៉ា។

ថ្លែងក្នុង «បឋកថាអាស៊ានលើកទី២៣អំពីភាពជាប្រធានអាស៊ានឆ្នាំ២០២២របស់កម្ពុជា» រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា៖ «យើង(កម្ពុជា)បានប្រើប្រាស់អភិក្រមផ្សេងបន្តិច នៅពេលយើងកាន់តំណែងជាប្រធាន និងនៅពេលដែលខ្ញុំត្រូវបានតែងតាំងជាប្រេសិតពិសេស។ […] ខ្ញុំសូមបញ្ជាក់ម្ដងទៀតថា ក្នុងនាមជាប្រសិតពិសេស ខ្ញុំនឹងធ្វើទៅតាម 5PCs និងធម្មនុញ្ញាអាស៊ាន។ តួនាទីរបស់ខ្ញុំនឹងក្លាយជាអ្នកស្របសម្រួល អ្នកផ្សះមជ្ឈត្តករ ហើយដំណើរការនយោបាយទាំងមូលនឹងត្រូវដឹកនាំដោយមីយ៉ាន់ម៉ា។ យើងនឹងមិនសម្រេចចិត្តជំនួសឱ្យប្រជាជនមីយ៉ាន់ម៉ាទេ» ។

បច្ចុប្បន្នប្រទេសមីយ៉ាន់ម៉ាបានក្លាយជាប្រទេស១ដែលមានរដ្ឋាភិបាល២ និងមានក្រុមប្រដាប់អាវុធជនជាតិប្រហែល២០ក្រុម ដែលបានបង្កជាសង្គ្រាមដ៏យូរបំផុតជាងគេមួយនៅក្នុងពិភពលោក។

បើក្រឡេកមកមើលស្ថានភាពកម្ពុជាកាលពីមុនឆ្នាំ១៩៩៨វិញក៏មិនខុសគ្នាប៉ុន្មានដែរ។ បន្ទាប់ពីការដួលរលំទៅនៃរបបខ្មែរក្រហមឆ្នាំ១៩៧៩ សង្គ្រាមស៊ីវិលនៅកម្ពុជាបានបន្តរហូតដល់ឆ្នាំ១៩៩៨ ទើបបញ្ចប់តាមរយៈនយោបាយ ឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាពនិងការផ្សះផ្សារជាតិពេញលេញលែងមានក្រុមប្រដាប់អាវុធច្រើនឬរដ្ឋាភិបាលច្រើនក្នុងប្រទេសតែមួយទៀតហើយសម្រាប់កម្ពុជា។

នយោបាយឈ្នះ-ឈ្នះ នៅកម្ពុជាមានចំនួន១១ចំណុចដើម្បីធានាដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចិរភាព៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក