ភ្នំពេញ៖ សារព័ត៌មានអន្តរជាតិធំៗដូចជា Aljazeera, Bloomberg, Channel News Asia, Reuters, Straitstimes, France24, nhk, Nikkei, CGTN និងBangkok Post ជាដើមសុទ្ធតែបានផ្សព្វផ្សាយនិងកំពុងតាមដានលើដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន លើទឹកដីរដ្ឋធានីណៃពិដោ ប្រទេសមីយ៉ាន់ម៉ា។
សារព័ត៌មានទាំងនោះបានចុះផ្សាយផ្សេងៗពីគ្នានៃដំណើរទស្សនកិច្ចនេះដែលរួមមានទាំង ការទាញចំណាប់អារម្មណ៍លើព្រំក្រហមដែលបានក្រាលសម្រាប់ជាកិត្តិយសដល់សម្ដេចតេជោ ការជួបពិភាក្សាគ្នារវាងសម្ដេចតេជោ និងលោក មីន អោនលាំង និងប្រតិកម្មពីពលរដ្ឋមីយ៉ាន់ម៉ាមួយចំនួនដែលធ្វើបាតុកម្មតវ៉ានឹងដំណើរទស្សនកិច្ចនេះផងដែរ។
នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ នេះសម្ដេចតេជោ បានជួបប្រជុំជាមួយប្រធានក្រុមប្រឹក្សារដ្ឋបាលនៃសាធារណរដ្ឋមីយ៉ាន់ម៉ាលោក មីន អោនលាំង ដើម្បីពិភាក្សាគ្នាផងដែរ។ ទោះជាយ៉ាងណាព័ត៌មានលំអិតនៃជំនួបនេះនៅមិនទាន់បើកបង្ហាញឱ្យដឹងនៅឡើយទេ ខណៈពិភពលោកកំពុងតែរង់ចាំមើលដំណោះស្រាយរបស់សម្ដេចតេជោក្នុងនាមជាប្រធានអាស៊ានទាក់ទងនឹងវិបត្តិមីយ៉ាន់ម៉ា។
ទោះជាយ៉ាងណារដ្ឋមន្ត្រីការបរទេសកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ធ្លាប់លើកឡើងថាកម្ពុជាមានបំណងចង់ឱ្យដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនាពេលនេះគឺជាទស្សនកិច្ចដ៏មានប្រយោជន៍ ដែលបានន័យថាមានលទ្ធផលដែលមានប្រយោជន៍។
វិបត្តិនៅប្រទេសមីយ៉ាន់ម៉ាកើតឡើងចេញពីរដ្ឋប្រហារយោធាដែលធ្វើឡើងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ចាប់ខ្លួនទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី លោកប្រធានាធិបតី វីន ម្យីន និងមន្ត្រីគណបក្សកាន់អំណាចមួយចំនួនទៀតដោយកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ដោយបានប្រកាសមិនទទួលស្គាល់លទ្ធផលឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០ និងប្រគល់ការងារដឹកនាំប្រទេសឱ្យអគ្គមេបញ្ជាការកងទ័ពជាតិគឺលោក មីន អោងលាំង។
សម្ដេចតេជោ ហ៊ុន សែន នឹងធ្វើដំណើរទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ារយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី៧ និងទី៨ ខែមករា ឆ្នាំ២០២២នេះ ដោយថាដើម្បីជួយស្វែងរកដំណោះស្រាយនៃវិបត្តិមីយ៉ាន់ម៉ា នាំប្រទេសជាសមាជិកអាស៊ាននេះចូលក្នុងអាស៊ានវិញ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អាគារគយនិងរដ្ឋាករនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោបានថ្លែងថា៖ «អ្នកដែលប្រឆាំងខ្ញុំជនជាតិមីយ៉ាន់ម៉ា។ ខ្ញុំយល់អារម្មណ៍របស់អ្នក ដូចជាមានដុតទាំងរូបថត មីន អ៊ុងឡាំង ហើយនឹងរូបខ្ញុំផង។ សុំអញ្ជើញធ្វើអីក៏ធ្វើចុះក៏ប៉ុន្ដែអ្នកឯងនឹងទទួលផលប្រយោជន៍នៅពេលក្រោយអំពីការស្ដារឡើងវិញ ការវិលត្រលប់នៃសន្ដិភាព ក៏ដូចជាដំណើរការប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា។ នេះជាការជូនសារ ថាអ្នកនឹងទទួលផលប្រយោជន៍» ៕
១, Cambodia PM arrives in Myanmar for two-day visit - CGTN
២, Hun Sen visits coup-hit Myanmar
https://www.bangkokpost.com/world/2243675/cambodian-prime-minister-visits-coup-hit-myanmar
៣, Cambodia Leader's Visit to Myanmar Sparks Protests
https://www.voanews.com/a/cambodia-leader-s-visit-to-myanmar-sparks-protests/6386485.html
៤, Cambodian Premier Hun Sen Is First Foreign Leader to Visit Myanmar After Coup - Bloomberg
៥, In Myanmar, Cambodian PM met with a red-carpet welcome and chants of 'We don't need you'
៦, Protests, anger as Hun Sen visits Myanmar’s military leaders | Military News | Al Jazeera
https://www.aljazeera.com/news/2022/1/7/protests-anger-as-hun-sen-visits-myanmars-military-leaders
៧, Cambodia PM to visit Myanmar, pressing peace plan
https://www.asiaone.com/asia/cambodia-pm-visit-myanmar-pressing-peace-plan
៨, Cambodia PM visit to Myanmar sparks protests from coup opponents
https://www.malaysiakini.com/world/605948
៩, Temui Junta Militer Myanmar, PM Kamboja Hun Sen Dikecam" selengkapnya di sini: https://www.cnnindonesia.com/internasional/20220107114227-106-743770/temui-junta-militer-myanmar-pm-kamboja-hun-sen-dikecam.
១០, Cambodia PM's visit to Myanmar sparks protests from coup opponents
https://www.channelnewsasia.com/asia/myanmar-junta-hun-sen-cambodia-pm-visit-sparks-protests-2419521
១១, Cambodia PM gets red-carpet welcome in Myanmar as visit sparks protests
https://www.reuters.com/world/asia-pacific/cambodia-pm-visit-myanmar-pressing-peace-plan-2022-01-06/
១២, Cambodia PM Hun Sen gets red-carpet welcome in Myanmar as visit sparks protests
១២, Cambodian prime minister visits coup-hit Myanmar
https://www.france24.com/en/live-news/20220107-cambodian-prime-minister-visits-coup-hit-myanmar
១៤, Cambodian prime minister to visit Myanmar
https://www3.nhk.or.jp/nhkworld/en/news/20220107_03/
១៥, Cambodia PM gets red-carpet welcome in Myanmar as visit sparks protests
https://news.yahoo.com/cambodia-pm-visit-myanmar-pressing-170633852.html
១៦, In Myanmar, military leaders will meet with visiting Cambodian prime minister
១៧, Cambodian PM becomes 1st leader to meet Myanmar military chief
១៨, Anger as Cambodia’s Hun Sen meets Myanmar military leader