ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សហភាពសហព័ន្ធយុវជនកម្ពុជាប្ដេជ្ញាការពារសន្ដិភាពនិងសមិទ្ធផលដែលសម្រេចបាននៃស្មារតី ៧ មករា ឱ្យគង់វង្ស

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជាបានសម្ដែងនូវការអបអរសាទរទិវាជ័យជម្នះ៧ មករា ដែលបានផ្ដល់នូវសិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋឡើងវិញ និងបានរួមចំណែកដល់ការជំរុញវឌ្ឍនភាពសង្គមរហូតមកដល់៤៣ឆ្នាំនេះ។ សហភាពយុវជនដ៏ធំមួយនេះប្រកាសថា នឹងការពារសមិទ្ធិផលដែលទទួលបានឱ្យបានគត់វង្សនឹងរឹងមាំសម្រាប់អនាគតកម្ពុជាទៅមុខទៀត។

ក្នុងលិខិតអបអរសាទរនាថ្ងៃទី៧ ខែមករា ឆ្នាំ២០២១នេះ សហភាពសហព័ន្ធយុវជនកម្ពុជាបានលើកឡើងថា ទិវា ៧ មករា បានកើតចេញពីការបូជាសាច់ស្រស់ ឈាមស្រស់ ពីការតស៊ូ ពលិកម្មដ៏ក្លាហាន និងការយកជីវិតធ្វើជាដើមទុនរបស់របស់អតីតយុវជនកម្ពុជា ដើម្បីក្រោកឡើងតស៊ូរំដោះ និងសង្រ្គោះប្រជាជនកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

ក្នុងលិខិតនោះលើកឡើងថា៖ «វីរជនដែលបានផ្ដួលរលំរបបប្រល័យពូជសាសន៍ បានរក្សាជំហររបស់ខ្លួនយ៉ាងមុតមាំ ក្នុងការស្វែងរក និងរក្សាឱ្យបាននូវសន្ដិភាព ស្ថិរភាព និងសុភមង្គលជូនសង្គមជាតិរហូតកម្ពុជាអាចទទួលបានសន្ដិភាពពេញលេញ តាមរយៈការអនុវត្តដោយជោគជ័យនៃ «នយោបាយ ឈ្នះ-ឈ្នះ» ក្នុងឆ្នាំ១៩៩៨ ដែលជាការផ្ដល់ឱកាដដ៏ធំធេងចំពោះប្រជាជនខ្មែរគ្រប់និន្នាការ ក្នុងការចូលរួមចំណែកក្នុងការជំរុញវឌ្ឍនភាពសង្គម រហូតសម្រេចសមិទ្ធផលនានាក្នុងរយៈពេល៤៣ឆ្នាំចុងក្រោយនេះ និងតទៅពេលអនាគត» ។

ស្របពេលដែលកម្ពុជាប្រារព្ធទិវាជ័យជម្នះ ៧ មករា និងកំពុងសម្រេចជោគជ័យជាបន្តបន្ទាប់ រួមទាំងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលឈានដល់ការបើកដំណើរការសង្គម និងសេដ្ឋកិច្ចពេញលេញ។ សហភាពសហព័ន្ធយុវជនកម្ពុជា ប្ដេជ្ញាការពារសន្ដិភាព និងសមិទ្ធផលដែលសម្រេចបានរបស់អតីតយុវជនកម្ពុជា និងប្រឹងប្រែងឱ្យអស់សមត្ថភាពក្នុងការជំរុញវឌ្ឍនភាពសង្គមជាតិលើគ្រប់វិស័យ ជាពិសេសបណ្ដុះបណ្ដាលយុវជនជំនាក់ក្រោយឱ្យមានសមត្ថភាព សាមគ្គីភាព និងមនសិការជាតិឱ្យក្លាយជាសសរទ្រូវដ៏រឹងមាំសម្រាប់អនាគតកម្ពុជា។

សហភាពសហព័ន្ធយុវជនកម្ពុជា ឈ្មោះដើមជាសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលជាផ្នែកមួយនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងការចូលរួមរំដោះជាតិមាតុភូមិចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម រហូតទទួលបានជោគជ័យនាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។

ដើម្បីអបអរទិវាជ័យជម្នះ៧ មករា ខួបទី៤៣ ឆ្នាំ២០២២នេះ គណបក្សប្រជាជនបានជ្រើសយកពាក្យស្លោក «សង្គ្រោះ ស្តារ និងការពារ» ត្រូវបានប្រើប្រាស់ធ្វើជាប្រធានបទសំខាន់ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក