
កងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ ចំនួន ១ ០៤៥ ៦២៣នាក់ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយគ្រូពេទ្យក្រសួងការពារជាតិ
ភ្នំពេញ៖ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រសួងការពារជាតិបានបង្ហាញថា គិតត្រឹមថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងការពារជាតិបានចាក់វ៉ាក់សាំងជូនកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋលើកទី១បានចំនួន ១ ០៤៥ ៦២៣នាក់ ខណៈការចាក់លើកទី២បានចំនួន ៤១៩,២៦៧នាក់។
សម្រាប់ប្រជាជនរស់នៅតំបន់ក្រហម ក្រុមគ្រូពេទ្យនៃក្រសួងការពារជាតិបានចាក់ជូនលើកទី១បានចំនួន ៧៤១,៧៩៨នាក់ ខណៈចាក់លើកទី២ចាក់បានចំនួន ១៤៣,១១០នាក់។
ខាងក្រោមនេះជាតារាងបញ្ជីបូកសរុប ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រសួងការពារជាតិ៖