ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្ដេចតេជោអញ្ជើញដល់ប្រទេសមីយ៉ាន់ម៉ាហើយនៅវេលាម៉ោងប្រមាណ១០ព្រឹកនេះ

មីយ៉ាន់ម៉ា៖ ប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញដល់ទីក្រុងណៃពិដោរ ប្រទេសមីយ៉ាន់ម៉ាហើយនៅវេលាម៉ោងប្រមាណ១០និង១៥នាទីព្រឹកនេះ (ម៉ោងនៅកម្ពុជា) ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមួយដែលសម្ដេចថាជាការនាំមីយ៉ាន់ម៉ាត្រលប់ចូលអាស៊ានដើម្បីពង្រឹងការរួបរួមអាស៊ានឡើងវិញ។

ក្នុងដំណើរទស្សនកិច្ចនេះសម្ដេចនឹងជួបពិភាក្សាការងារជាមួយមេដឹកនាំយោធាភូមាលោកឧត្តមសេនីយ៍ មីន អោងឡាំង ដោយផ្ទាល់ ដើម្បីសិក្សាស្វែងយល់ក្នុងការចូលរួមជួយដល់ប្រទេសជាសមាជិកអាស៊ានមួយនេះត្រលប់រកប្រក្រតីភាពឡើងវិញ។

ថ្លែងក្នុង «បឋកថាអាស៊ានលើកទី២៣អំពីភាពជាប្រធានអាស៊ានឆ្នាំ២០២២របស់កម្ពុជា» រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងឋានៈជាប្រធានអាស៊ានកម្ពុជាយកចិត្តទុកដាក់ជាបន្ទាន់គឺការកែលម្អស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយក្នុងដំណើរទស្សកិច្ចរបស់សម្ដេចតេជោនាថ្ងៃនេះលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថាគឺកម្ពុជាចង់ធ្វើឱ្យដំណើរទស្សនកិច្ចនេះចេញជា «ប្រយោជន៍»។

លោកថា៖ «ទោះបីយើងលើកឡើងថា ដំណើរទស្សកិច្ចរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺជាដំណើរទស្សកិច្ចទ្វេភាគី ប៉ុន្ដែគោលបំណងនៃដំណើរទស្សនកិច្ចរបស់គាត់គឺដើម្បីនិយាយដោយផ្ទាល់ជាមួយនាយឧត្តមសេនីយ មីន អោងលាំង និងដើម្បីដឹងពីអ្វីដែលយើងអាចធ្វើបាន ថាតើយើងអាចជួយយ៉ាងដូចម្ដេចដើម្បីស្ដារភាពប្រក្រតីឡើងវិញសម្រាប់មីយ៉ាន់ម៉ា។ សម្ដេចតេជោ បាននិយាយថា គ្មានកំណត់លក្ខខណ្ឌ គ្មានលក្ខខណ្ឌទុកជាមុនសម្រាប់ដំណើរទស្សនកិច្ចរបស់គាត់ ប៉ុន្ដែខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ជាមួយឯឧត្តមរដ្ឋមន្ត្រីការបរទេស វុណា ថាយើងមានបំណងចង់ឱ្យមានដំណើរទស្សកិច្ចដ៏មានប្រយោជន៍--មានប្រយោជន៍មានន័យថា មានលទ្ធផលដែលមានប្រយោជន៍» ។

ក្នុងដំណើរទស្សនកិច្ចនេះសម្ដេចតេជោបាននាំយកអំណោយជាសម្ភារបរិក្ខារជាច្រើនសម្រាប់ជួយដល់ប្រទេសមីយ៉ាន់ម៉ាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ផងដែរ ដែលសម្ដេចបានអញ្ជើញប្រគល់ដោយផ្ទាល់ដល់រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោក Wunna Maung Lwin នៅពេលសម្ដេចចុះពីលើយន្តហោះផងដែរ។

វិបត្តិនៅប្រទេសមីយ៉ាន់ម៉ាកើតឡើងចេញពីរដ្ឋប្រហារយោធាដែលធ្វើឡើងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ចាប់ខ្លួនទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី លោកប្រធានាធិបតី វីន ម្យីន និងមន្ត្រីគណបក្សកាន់អំណាចមួយចំនួនទៀតដោយកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ដោយបានប្រកាសមិនទទួលស្គាល់លទ្ធផលឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០ និងប្រគល់ការងារដឹកនាំប្រទេសឱ្យអគ្គមេបញ្ជាការកងទ័ពជាតិគឺលោក មីន អោងលាំង។

សម្ដេចតេជោ ហ៊ុន សែន នឹងធ្វើដំណើរទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ារយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី៧ និងទី៨ ខែមករា ឆ្នាំ២០២២នេះ ដោយថាដើម្បីជួយស្វែងរកដំណោះស្រាយនៃវិបត្តិមីយ៉ាន់ម៉ា នាំប្រទេសជាសមាជិកអាស៊ាននេះចូលក្នុងអាស៊ានវិញ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អាគារគយនិងរដ្ឋាករនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោបានថ្លែងថា៖ «អ្នកដែលប្រឆាំងខ្ញុំជនជាតិមីយ៉ាន់ម៉ា។ ខ្ញុំយល់អារម្មណ៍របស់អ្នក ដូចជាមានដុតទាំងរូបថត មីន អ៊ុងឡាំង ហើយនឹងរូបខ្ញុំផង។ សុំអញ្ជើញធ្វើអីក៏ធ្វើចុះក៏ប៉ុន្ដែអ្នកឯងនឹងទទួលផលប្រយោជន៍នៅពេលក្រោយអំពីការស្ដារឡើងវិញ ការវិលត្រលប់នៃសន្ដិភាព ក៏ដូចជាដំណើរការប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា។ នេះជាការជូនសារ ថាអ្នកនឹងទទួលផលប្រយោជន៍» ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក