ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

តំណាងកម្ពុជាប្រចាំ UN ក្រឿនរំលឹកឱ្យអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សគោរពក្រមប្រតិបត្តិរបស់ខ្លួន

ភ្នំពេញ៖ ស្ថានបេសកម្មអចិន្ត្រយ៍នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហ្សឺណែវ បានបដិសេធច្រានចោលទាំងស្រុងចំពោះការលើកឡើងរបស់អ្នករាយការណ៍ពិសេស៤រូប ដែលបានរិះគន់ដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាលើសកម្មភាពកូដកម្មរបស់អតីតកម្មករក្រុមហ៊ុនណាហ្គាវើល។

អ្នករាយការណ៍ពិសេសនោះរួមមាន អ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសស្តីពីការលើកកម្ពស់ និងការការពារសិទ្ធិសេរីភាពនៃការបញ្ចេញគំនិត និងមតិយោបល់ លោកស្រី Irene Khan អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពរបស់អ្នកការពារសិទ្ធិមនុស្ស លោកស្រី Mary Lawlor និងអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិខាងការប្រមូលផ្តុំដោយសន្តិវិធី និងខាងសមាគម លោក Clément Nyaletsossi Voule ។

ក្នុងសេចក្ដីថ្លែងការចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ឯកអគ្គរាជទូត និងជាតំណាងបេសកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិបានលើកឡើងថា អ្នកទាំង៤នាក់ខាងលើធ្វើការដោយផ្អែកទៅលើអារម្មណ៍វាយតម្លៃតម្រូវតែលើទឹ្រស្តីរបស់ខ្លួនដោយពុំបានគិត និងថ្លឹងថ្លែងដល់ផ្លូវច្បាប់ និងអំពើដែលពួកគេការពារនោះទេ។ លោកថា អ្នករាយការណ៍សិទ្ធិមនុស្សទាំងនេះ ពុំដែលសង្កត់ធ្ងន់ទាល់តែសោះថា ការអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ការបង្កើតសមាគម និងការប្រមូលផ្ដុំដោយសន្ដិវិធី ត្រូវភ្ជាប់ទៅនឹងករណីកិច្ច ការទទួលខុសត្រូវ និងការកំហិតជាពិសេស ដែលកំណត់ដោយច្បាប់ ដូចមានចែកក្នុងកតិការសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋនិងនយោបាយ។

តំណាងកម្ពុជាបានលើកឡើងបន្តថា៖ «ការខកខានថ្លែងដោយចេតនាដូច្នេះ រឹតតែជំរុញផ្ដល់កម្លាំងដល់ក្រុមជាក់លាក់ ដែលបានត្រៀមខ្លួនរួចជាស្រេចទាញយកប្រយោជន៍ពីស្ថានការណ៍ កាន់តែគឃ្លើន ដើម្បីបម្រើរបៀបវារៈលាក់ពុតរបស់ខ្លួនដែលពួនជ្រកក្រោមផ្លាកនៃសិទ្ធិធ្វើបាតុកម្មដោយសន្ដិវិធី។ បាតុកម្មខុសច្បាប់និងបាតុកម្មទទួលថវិកាឧបត្ថម្ភពីបរទេស ដែលបង្អាក់រំខានដល់សណ្ដាប់ធ្នាប់សាធារណៈ ឬធ្វើឱ្យមានភាពវឹកវរក្នុងសង្គម មិនមែនជាការអនុវត្តសេរីភាពប្រមូលផ្ដុំដោយសន្ដិវិធីដែលស្របតាមរដ្ឋធម្មនុញ្ញនោះឡើយ» ។

ប្រតិកម្មរបស់ស្ថានតំណាងកម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅពេលនេះ គឺបន្ទាប់ពីអ្នករាយការណ៍ពិសេសទាំង៤នាក់ខាងលើបានចេញសេចក្ដីប្រកាសព័ត៌មានមួយដោយបានថ្កោលទោសចំពោះការចាប់ខ្លួន និងឃុំខ្លួនថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ ដោយបានចាត់ទុកសកម្មភាពនេះជាការបំពានលើច្បាប់សិទ្ធិមនុស្ស និងបានអំពាវនាវដល់រដ្ឋាភិបាលពន្យល់នូវចំណាត់ការនេះផងដែរ។

ស្ថានតំណាងកម្ពុជាបានការពារចំណាត់ការរបស់រាជរដ្ឋាភិបាលគឺស្របតាមច្បាប់ និងមានលក្ខណៈសមាមាត្រ ដោយថាកូដកម្មរបស់អតីតកម្មករណាហ្គាវើលធ្វើឡើងដោយពុំស្របច្បាប់ ដែល0បានអូសបន្លាយជាច្រើនសប្ដាហ៍និងគំរាមកំហែងដល់សន្ដិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈថែមទៀត។ លោកបានលើកឡើងបន្ថែមថា មុននឹងមានចំណាត់ការអាជ្ញាធរកម្ពុជាបានអំពាវនាវយ៉ាងទទួចស្នើដល់អ្នកធ្វើកូដកម្ម ងាកមករកការចចារដោយសន្ដិវិធី ត្រង់ទៅត្រង់មកថែមទៀត ។

ស្ថានតំណាងបញ្ជាក់បន្ថែមថា ការអនុវត្តច្បាប់របស់អាជ្ញាធរគឺនៅតែការពារសិទ្ធិនិងផលប្រយោជន៍របស់ជនសង្ស័យ និងជាប់ចោទដដែល ដែលពួកគេមានឱកាសពេញលេញទទួលបានការជំនុំជម្រះ រួមទាំងសិទ្ធិទទួលបានមេធាវី ដែលស្របតាមនីតិវិធីទាំងអស់ទៀតផង។

ស្ថានតំណាងបេសកម្មអចិន្ត្រៃយ៍កម្ពុជាបានក្រើនរំលឹកដល់អ្នករាយការណ៍ពិសេសទាំងនោះថា៖ «ឱ្យគោរព ក្រមប្រត្តិបត្តិសម្រាប់អ្នកកាន់អាណត្តិនីតិវិធីពិសេស និងធ្វើការដោយផ្អែកលើមូលដ្ឋាននៃការពិតជាជាងការបំភ្លៃព័ត៌មាន។ អ្នករាយការណ៍ពិសេសក៏ត្រូវចៀសវាងពីការធ្វើអត្ថធិប្បាយនានា ដែលគ្មានទំនួលខុសត្រូវ និងពីការចោទប្រកាន់ដែលគ្មានមូលដ្ឋាន ដោយពុំលើកឡើងពីការពិត និងពុំមានការផ្ទៀងផ្ទាត់ ចំពោះរដ្ឋអធិបតេយ្យឡើយ» ។

រហូតមកដល់ពេលនេះមានរយៈពេល២០ថ្ងៃហើយ ដែលអតីតកម្មករនៃក្រុមហ៊ុនណាហ្គាវើលបន្តតវ៉ាឱ្យក្រុមហ៊ុនទទួលពួកគេចូលធ្វើការ និងសងសំណងសមស្របជូនពួកគេបន្ទាប់ពីត្រូវបញ្ឈប់ពីការងារ ដោយពួកគេថាការបញ្ឈប់នេះគឺខុសទៅនឹងច្បាប់ការងារ។ ទោះជាយ៉ាងណារដ្ឋាភិបាលបានស្នើដល់ក្រុមកម្មករបញ្ឈប់ការតវ៉ាទាំងនេះដើម្បីមករកការចចារដោយមានក្រសួងការងារជាអ្នកទទួលសម្រុះសម្រួល តែនៅក្រុមអតីតកម្មករដែលធ្វើកូដកម្មនៅតែបន្តធ្វើកូដកម្មដដែល ខណៈសមត្ថកិច្ចចាប់ផ្ដើមចាប់និងឃាត់ខ្លួនអ្នកដែលរកឃើញថាជាមេខ្លោងជាបន្តបន្ទាប់បញ្ជូនទៅតុលាការ។

រហូតមកដល់ថ្ងៃនេះមានមនុស្សចំនួន៩នាក់ហើយដែលពាក់ព័ន្ធនឹងនៅពីក្រោយសកម្មភាពកូដកម្មនេះត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅតុលាការដើម្បីបន្តនីតិវិធីច្បាប់៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក