
គិតត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ចំនួនអ្នកឆ្លងវីរុសកូវីដ-១៩លើពិភពលោកកើនរហូតដល់ចំនួន ៦២២,៦៤៦នាក់
ពិភពលោក ៖ គិតត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ នៅលើពិភពលោកបានកើនឡើងរហូតដល់ចំនួន ៦២២,៦៤៦នាក់, អ្នកស្លាប់កើនឡើងចំនួន ១៤,៥៤៣នាក់, ប៉ុន្តែអ្នកបានទទួលការព្យាបាលជាសះស្បើយមានចំនួន ៨០៨,៨០៨នាក់។ ចំនួននេះគិតធៀបជាមួយចំនួនកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ២១:០០។
ដោយឡែក មនុស្សនៅលើពិភពលោកសរុបចំនួន ១៦៤,៩៩៤,៦២៥នាក់បានឆ្លងវិរ៉ុសកូវីដ-១៩, អ្នកស្លាប់កើនឡើងសរុបចំនួន ៣,៤២១,៣២៩នាក់, អ្នកជាសះស្បើយពីវីរុសកូវីដ-១៩សរុបចំនួន ១៤៣,៩៧៨,៦៩៧នាក់, អ្នកកំពុងសម្រាកព្យាលបាលសរុបនៅលើពិភពលោកមានចំនួន ២១,០១៥,៩២៨នាក់។
នេះបើយោងតាមស្រង់ទិន្នន័យពីគេហទំព័រអន្តរជាតិ worldmeter នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ២១:០០។
សូមចុចលីងនេះ https://www.worldometers.info/coronavirus/