ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មនុស្សរាប់ពាន់នាក់នៅទីក្រុង Panhang ប្រទេសម៉ាឡេស៊ីបាត់បង់ទីជម្រកខណៈទឹកជំនន់បន្តអូសបន្លាយជាង ២សប្តាហ៍មកនេះ

Panhang៖ មនុស្សរាប់ពាន់នាក់នៅទីក្រុង Pahang របស់ប្រទេសម៉ាឡេស៊ីនៅតែគ្មានផ្ទះសម្បែង ខណៈគិតមកដល់ពេលនេះមានរយៈពេលពីរសប្តាហ៍ទៅហើយបន្ទាប់ពីទឹកជំនន់ដ៏ធំបានវាយប្រហារតំបន់នោះ។

បច្ចុប្បន្នស្ថានការណ៍ទឹកជំនន់នៅប្រទេសម៉ាឡេស៊ីបានស្បើយហើយនៅឡើយតែប្រជាជនម៉ាឡេដែលកំពុងតែអត់ផ្ទះសម្បែងដើម្បីរស់នៅដោយសារតែការវាយប្រហារដោយទឹកជំនន់ដ៏អាក្រក់ដែលមិនធ្លាប់មានក្នុងរយៈកាលចុងក្រោយនេះក្នុងប្រទេសម៉ាឡេស៊ី។

ទោះបីយ៉ាងណាក៏ដោយកាលពីចុងខែមុន នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Ismail Sabri Yaakob បាននិយាយ ថា ប្រទេសម៉ាឡេស៊ីនឹងផ្តល់ជំនួយជាសាច់ប្រាក់ចំនួន ១,៤ពាន់លានរីងហ្គីដ(៣៣៤,៩៣លានដុល្លារ)ព្រមទាំងទម្រង់ជំនួយផ្សេងទៀត សម្រាប់ជនរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរ។

លោក Ismail Sabri បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វិធានការសង្គ្រោះរបស់រដ្ឋាភិបាលនឹងរួមបញ្ចូលជំនួយជាសាច់ប្រាក់ដោយផ្ទាល់ ដោយយ៉ាងហោចណាស់សម្រាប់ ៣០ ០០០គ្រួសារដែលរងផលប៉ះពាល់ សម្រាប់ធ្វើបុណ្យសព សម្រាលវិក័យប័ត្រ និងការជួសជុលយានយន្តជាដើម។

គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១៧ ខែធ្នូ មានមនុស្សជិត ៧០ ០០០នាក់ត្រូវបានជម្លៀសចេញ ខណៈដែលយ៉ាងហោចណាស់ ៤៨នាក់ត្រូវបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា ដែលបានបណ្តាលឱ្យមានទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងរដ្ឋចំនួន៨ របស់ម៉ាឡេស៊ី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក