វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

កូវីដ-១៩ រលកទី៣៖ ម៉ាឡេស៊ីរាយការណ៍ករណីកំណត់ត្រាអ្នកឆ្លងច្រើនបំផុតនៅថ្ងៃពុធនេះ

ម៉ាឡេស៊ី៖ ប្រទេសម៉ាឡេស៊ី បានរាយការណ៍ពីករណីកំណត់ត្រាអ្នកឆ្លងថ្មីច្រើនបំផុតរហូតដល់ ៦,០៧៥ ករណីនៅថ្ងៃពុធនេះ ខណៈប្រទេសនេះនៅតែបន្តរងគ្រោះដោយសាររលកទី៣ នៃការវាយប្រហារដោយវីរុសកូវីដ-១៩។

តាមសេចក្តីរាយការណ៍ពីក្រសួងសុខាភិបាលម៉ាឡេស៊ី ចំនួនលើស ៦ពាន់នាក់នេះ គឺជាកំណត់ត្រាថ្មីខ្ពស់បំផុតមិនធ្លាប់មាន ដោយតំបន់ដែលមានអ្នកឆ្លងច្រើនជាងគេគឺនៅរដ្ឋ Selangor មានអ្នកឆ្លង ២,២៥១នាក់ រដ្ឋ Johor មានចំនួន ៦៩៩នាក់ និងរាជធានីគូឡាឡាំពួរមានរបាយការណ៍អ្នកឆ្លងថ្មីចំនួន ៦៦០នាក់។ សូមបញ្ជាក់ថា កំណត់ត្រាអ្នកឆ្លងថ្មីខ្ពស់បំផុតនៅក្នុងប្រទេសម៉ាឡេស៊ីក្នុងមួយថ្ងៃមានត្រឹម ៥,៧២៨នាក់ប៉ុណ្ណោះ ដែលជារបាយការណ៍តាំងពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ កន្លងមក។

គិតត្រឹមថ្ងៃទី១៩ ខែឧសភានេះ មានសេចក្តីរាយការណ៍អ្នកឆ្លងកូវីដ-១៩ សរុបចំនួនជាង ៤៨ម៉ឺននាក់ និងព្យាបាលជាសះស្បើយមានជាង ៤៣ម៉ឺន ២ពាន់នាក់ និងចំនួនអ្នកស្លាប់ជិត ២ពាន់នាក់។ នេះបើយោងតាមគេហទំព័រ Worldometer៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក