ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អូស្ត្រាលី និងជប៉ុន ចុះហត្ថលេខាលើសន្ធិសញ្ញាកិច្ចសហប្រតិបត្តិការសន្តិសុខ

អន្តរជាតិ៖ អូស្ត្រាលី និងជប៉ុន បានចុះហត្ថលេខាលើសន្ធិសញ្ញាមួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ នៅក្នុងកិច្ចប្រជុំកំពូលតាមរយៈប្រព័ន្ធវីឌីអូអនឡាញនៅថ្ងៃនេះ ដើម្បីអនុញ្ញាតឱ្យប្រទេសទាំងពីរ អាចធ្វើកិច្ចសហប្រតិបត្តិការយោធាបានយ៉ាងជិតស្និទ្ធក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

នាយករដ្ឋមន្ត្រីអូស្រ្តាលី Scott Morrison បាននិយាយថា លោកនិងនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយគ្នាជាលើកដំបូងនិងកំណត់ក្របខ័ណ្ឌសម្រាប់កងកម្លាំងការពាររបស់ប្រទេសទាំងពីរដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ខណៈកិច្ចព្រមព្រៀងនេះស្ថិតក្រោមការរៀបចំអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

លោក Morrison បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា «កិច្ចព្រមព្រៀងនឹងឈានទៅរកជំពូកថ្មីនៃកិច្ចសហប្រតិបត្តិការការពារជាតិកម្រិតខ្ពស់រវាងអូស្ត្រាលី និងជប៉ុន ដើម្បីដោះស្រាយជាមួយនឹងបរិយាកាសថ្មី និងកាន់តែមានការប្រកួតប្រជែង ជាពិសេសនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។

កិច្ចព្រមព្រៀងនេះហៅកាត់ថា RAA ដែលនឹងអនុញ្ញាតឱ្យយោធាជប៉ុននិងអូស្រ្តាលី ធ្វើការងារជាមួយគ្នាយ៉ាងបានរលូនពាក់ព័ន្ធទៅនឹងប្រតិបត្តិការការពារជាតិក៏ដូចជាប្រតិបត្តិការមនុស្សធម៌។

គួររំលឹកផងដែរថា លោក Morrison និងអតីតនាយករដ្ឋមន្ត្រីជប៉ុន Suga Yoshihide បានប្រកាស "កិច្ចព្រមព្រៀងជាគោលការណ៍" លើកិច្ចព្រមព្រៀងRAAនេះក្នុងឆ្នាំ២០២០មកម្លេះ។

ទំនាក់ទំនងសន្តិសុខនេះត្រូវបានគេមើលឃើញថាបានពង្រឹងពង្រីកលើកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលី ដែលត្រូវបានគេហៅថា Quad ក្នុងគោលបំណងខ្ទប់ឥទ្ធិពលរបស់មហាអំណាចចិន រួមទាំងបញ្ហាតៃវ៉ាន់ ជម្លោះពាណិជ្ជកម្ម និងសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងតំបន់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក