ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងរៀបចំដែនដីប្រកាសបដិសេធវិញ្ញាបនបត្រជិត៤០០បណ្ណដែលបានបាត់ពីមន្ទីរខេត្តស្វាយរៀង

ភ្នំពេញ៖ ក្រសួងរៀបចំដែនដីបានចេញសេចក្ដីជូនដំណឹងបដិសេធលើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៣៩៩បណ្ណនៃភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលបានបាត់ពីមន្ទីររៀបចំដែនដីខេត្តកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ខណៈពុំបានបញ្ជាក់ពីមូលហេតុនៃការបាត់នោះទេ។

បណ្ណកម្មសិទ្ធិដែលក្រសួងដែនដីប្រកាស បដិសេធនោះមានលេខរៀងសន្លឹកបណ្ណចាប់ពីលេខ No.6598743 ដល់លេខ No.06598749, លេខ No.06598808 ដល់លេខ No.06598899, លេខ No. 06598900, លេខ No.06611110 ដល់លេខ No.06611123 លេខ No.06611201 ដល់លេខ No.06611388 លេខ No.06611397 ដល់លេខ No.06611439, លេខ No.06611440 ដល់លេខ No.06611453, លេខ No.06611459 ដល់លេខ No.06611500។

ក្រសួងដែនដីបានបញ្ជាក់ថា៖ «បណ្ណទាំងនោះបានបោះពុម្ភឈ្មោះកម្មសិទ្ធិករ (ផ្នែកខាងក្រោយ) រួចហើយ ប៉ុន្ដែពុំទាន់បានបោះពុម្ភព័ត៌មានក្បាលដី និងផែនទីក្បាលដី (ផ្នែកខាងមុខ) នៅឡើយ»។

ក្រសួងដែនដីសូមប្រកាសបដិសេធវិញ្ញាបនបត្រសម្គាល់ម្ចាស់អចនលវត្ថុទាំង៣៩៩ ដែលបាត់ ជាអសារឥតការនិងសូមសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើកិច្ចសន្យាផ្សេងៗដែលពាក់ព័ន្ធនឹងអចនលវត្ថុដូចជាការ ការទិញ-លក់ ការបង្កើតសិទ្ធិលើការបញ្ចាំ ការបង្កើតហ៊ីប៉ូតែក ជាអាទិ៍ ដើម្បីចៀសវាងការចាញ់បោកជនទុច្ចរិត ដែលប្រើប្រាស់បណ្ណកម្មសិទ្ធិក្លែងបន្លំ ដើម្បីទទួលបានប្រាក់កក់ ឬប្រាក់កម្ចីជាដើម។

ដូចនេះ ប្រកាសដែលល្អមុននឹងសម្រេចចិត្តធ្វើកិច្ចសន្យា គម្បីស្នើសុំការបញ្ជាក់អំពីភាពត្រឹមត្រូវនៃវិញ្ញាបនបត្រសម្គាល់ម្ចាស់អចនលវត្ថុនៅរដ្ឋបាលសុរិយោដីជាសមត្ថកិច្ច៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក