ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋាភិបាលផ្ដល់សិទ្ធិឱ្យមន្ត្រីអធិការកិច្ចប្រេងកាតចុះពិនិត្យសកម្មភាពក្នុងវិស័យប្រេងកាតដោយមិនបាច់ជូនដំណឹងមុន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតអនុក្រឹត្យស្ដីពីសិទ្ធិអំណាច តួនាទី ភារកិច្ច និងនីតិវិធីផ្សេងៗក្នុងការអនុវត្តរបស់មន្ត្រីអធិការកិច្ចប្រេងកាតដោយអាចចុះពិនិត្យបុគ្គលនិងស្ថាប័នដែលធ្វើសកម្មភាពក្នុងវិស័យប្រេងកាតបានដោយមិនចាំបាច់ជូនដំណឹងជាមុន។

ក្នុងអនុក្រឹត្យដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ អនុញ្ញាតដល់មន្ត្រីអធិការកិច្ចប្រេងកាតមានសិទ្ធិអំណាចពិនិត្យ ឆែកឆេ ចាប់យកវត្ថុតាង បិទស្លាកបោះត្រាលើវត្ថុតាង និងបំពេញមុខងារផ្សេងទៀតស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ ផ្អាកសកម្មភាពឬឃាត់ទុកជាបណ្ដោះអាសន្នមធ្យោបាយបម្រើឱ្យសកម្មភាពក្នុងវិស័យប្រេងកាតដែលប៉ះពាល់ដល់បរិស្ថានសង្គម ចាត់វិធានការនានាលើការល្មើសនិងច្បាប់ស្ដីពីប្រេងកាតនិងផលិតផលប្រេងកាត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត។

ក្រៅពីនេះមន្ត្រីអធិការកិច្ចប្រេងកាតក៏មានតួនាទីនិងភារកិច្ចផ្សេងទៀត ដូចជាការចូលរួមអប់រំនិងផ្សព្វផ្សាយច្បាប់ស្ដីពីការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាត លិខិតបទដ្ឋានគតិយុត្ត និងបទប្បញ្ញាត្តិបច្ចេកទេសពាក់ព័ន្ធផ្សេងទៀតជាធរមាន និងបំពេញភារកិច្ចផ្សេងទៀតស្របតាមកាតកំណត់របស់រដ្ឋមន្ត្រីក្រសួងរ៉េនិងថាមពល។

ក្នុងអនុក្រឹត្យនោះបញ្ជាក់ថា៖ «ធ្វើអធិការកិច្ចតាមកាលកំណត់ឬមិនតាមកាលកំណត់ ដោយមានការជូនដំណឹងជាមុនឬដោយពុំមានការជូនដំណឹងជាមុន ដល់រូបវន្តបុគ្គលឬនីតិបុគ្គលដែលធ្វើសកម្មភាពក្នុងវិស័យប្រេងកាត។ […]អង្គភាពប្រដាប់អាវុធ ឬរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ និង/ឬស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវសហការសម្របសម្រួល និងចាត់វិធានការនានាតាមការស្នើសុំពាក់ព័ន្ធនឹងដំណើរការនៃការធ្វើអធិការកិច្ចរបស់មន្ត្រីអធិការកិច្ចប្រេងកាត» ។

អនុក្រឹត្យនេះក៏ព្រមានផ្ដន្ទាទោស និងពិន័យជាប្រាក់ដល់អ្នកដែលធ្វើសកម្មភាពណារារាំងឬបង្កឱ្យមានការរាំងស្ទះដល់ដំណើរការនៃការធ្វើអធិការកិច្ចរបស់មន្ត្រីមន្ត្រីអធិការកិច្ចប្រេងកាតផងដែរ។

មាត្រា៦៧ នៃច្បាប់ស្ដីពីការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាតបានចែងថា បុគ្គលណាដែលធ្វើសកម្មភាពរារាំង ឬបង្កឱ្យមានការរាំងស្ទះដល់ដំណើរការ នៃការធ្វើអធិការកិច្ចរបស់មន្ត្រីអធិការកិច្ចប្រេងកាតត្រូវផ្តន្ទាទោសដាក់ពន្ធនាពី១ខែ ដល់១ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀលដល់៥០លានរៀល។ អំពើនវត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ ដល់៥ឆ្នាំ និងពន័យជាប្រាក់ពី១០០លានទៅ២៥០លានរៀល ប្រសិនបើប្រព្រឹត្តដោយអ្នករាជការសាធារណៈឬពលរដ្ឋទទួលបានអាណត្តិសាធារណៈដោយការបោះឆ្នោតនៅក្នុងក្របខណ្ឌនៃមុខងារ ឬនៅក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក