ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រទេសថៃបង្កើនកម្រិតប្រកាសអាសន្នកូវីដ-១៩ដោយសារតែការរីករាលដាល «អូមីក្រុង»

បាងកក៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃព្រហស្បតិ៍នេះ បានបង្កើនកម្រិតប្រកាសអាសន្នកូវីដ-១៩ ពី៣ទៅ៤ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលយ៉ាងឆាប់រហ័សនៃប្រភេទអូមីក្រុង នៅក្នុងប្រទេស។

ការព្រមានកម្រិតទី៤ នាពេលនេះគឺសំដៅលើការបិទតំបន់ដែលងាយនឹងឆ្លងមេរោគ ការកាត់បន្ថយការធ្វើដំណើរ និងការជួបជុំគ្នារវាងខេត្ត។ លេខាធិការអចិន្ត្រៃយ៍នៃក្រសួងសុខាភិបាលថៃលោក Kiattiphum Wongrajit បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅភូកេតថា ថៃមានកម្រិតក្នុងការប្រកាសអាសន្នចំនួន៥កម្រិត ដែលកម្រិតទី៥ សំដៅលើបម្រាមគោចរ ការចល័តដ៏តឹងរ៉ឹង ការគ្រប់គ្រងការប្រមូលផ្តុំសាធារណៈ និងការដាក់ឱ្យនៅដាច់ពីគេសម្រាប់អ្នកដំណើរទាំងអស់។

ថៃបានបញ្ជាក់ពីករណីឆ្លង COVID-19 ថ្មីចំនួន ៥ ៧៧៥ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ដែលជាការកើនឡើងយ៉ាងខ្លាំង។

លោក Kiattiphum បានកត់សម្គាល់ថាទោះបីជាការឆ្លងមេរោគ អូមីក្រុង ភាគច្រើនមានលក្ខណៈស្រាលក៏ដោយ សាធារណជនចាំបាច់ត្រូវមានការប្រុងប្រយ័ត្នបន្ថែមដើម្បីការពារការកើនឡើងនៃករណីដែលអាចដាក់សម្ពាធយ៉ាងខ្លាំងលើប្រព័ន្ធថែទាំសុខភាព។

លោក Kiattiphum ក៏បានជំរុញដល់សាធារណជនឱ្យទៅចាក់វ៉ាក់សាំងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងធ្វើតេស្តរហ័សឱ្យជាប្រចាំដើម្បីរកឃើញការឆ្លង និងទទួលបានការព្យាបាលទាន់ពេល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក