ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

សម្ដេចតេជោ ហ៊ុន សែន នឹងនាំយកអំណោយមនុស្សធម៌កម្ពុជាផ្ដល់ដល់ប្រទេសមីយ៉ាន់ម៉ាក្នុងដំណើរទស្សនកិច្ចនាថ្ងៃស្អែក

ភ្នំពេញ៖ ម៉ាសចំនួន៥លាន វែនតាការពារចំនួន១សែន សំលៀកបំពាក់ការពារចំនួន៣ម៉ឺនសម្រាប់ និងសម្ភារៈវេជ្ជសាស្ត្រជាច្រើនទៀតដែលជាអំណាយពីរាជរដ្ឋាភិបាលកម្ពុជានឹងត្រូវដឹកទៅជូនរដ្ឋាភិបាលប្រទេសមីយ៉ាន់ម៉ាក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសនេះនាថ្ងៃស្អែក។

រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី យក់ សម្បត្តិ បានឲ្យដឹងក្នុងពេលអញ្ជើញចុះពិនិត្យមើលការរៀបចំសម្ភារវេជ្ជសាស្ត្រសម្រាប់ប្រគល់ជូនដល់ប្រទេសមីយ៉ាន់ម៉ាថានេះជាលើកទី៣ហើយដែលកម្ពុជាផ្ដល់ជំនួយមនុស្សធម៌ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។

គួរបញ្ជាក់ផងដែរថា ជំនួយមនុស្សធម៌របស់រដ្ឋាភិបាលកម្ពុជាបានផ្ដល់ជំនួយដល់ប្រទេសមីយ៉ាន់ម៉ានាពេលនេះបានធ្វើស្របពេលដែលប្រទេសនេះកំពុងមានវិបត្តិនយោបាយ និងជួបភាពវឹកវរក្រោយមានរដ្ឋប្រហារទម្លាក់លោកស្រី អោង សានស៊ូជី ចេញពីតំណែងកាលពីខែកុម្ភៈ ឆ្នាំ២០២១។

សូមបញ្ជាក់ដែរថា សម្ដេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ច នៅប្រទេសមីយ៉ាន់ម៉ារយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០៧ ខែមករា ស្អែកនេះដើម្បីសម្របសម្រួលដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងនាំប្រទេសជាសមាជិកអាស៊ាននេះចូលក្នុងអាស៊ានវិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក