ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា វៀតណាម ឡាវ ពង្រឹងសហប្រតិបត្តិការដើម្បីធានាដល់ការរៀបចំព្រឹត្តិការណ៍ជាតិនិងអន្តរជាតិក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន

ភ្នំពេញ៖ ប្រទេសកម្ពុជា-ឡាវ-វៀតណាម បានសម្រេចឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាថ្នាក់តំបន់ និងអន្ដរជាតិ រួមទាំងនៅក្នុងឱកាសដល់កម្ពុជាទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានានៅក្រោមក្របខណ្ឌអាស៊ាននៅក្នុងចំណោមការងារសំខាន់ៗចំនួន៥ចំណុច។

ក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូសន្និសីទពីចម្ងាយ ដោយមានាការអញ្ជើញចូលរួមពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណឡាវលោក វិល័យ ឡាខាំហ្វង និងរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមឧត្តមសេនីយ៍ឯក តូ ឡឹម ស្តីពីកិច្ចសហប្រតិបត្តិការបង្ការ និងបង្ក្រាបបទល្មើស។ ភាគីទាំង៣បានសម្រេចបន្តបង្កើនការយកចិត្តទុកដាក់លើការងារសំខាន់ៗចំនួន៥ដែលរួមមាន បន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខរវាងប្រទេសទាំង៣ សហប្រតិបត្តិការបង្ការនិងបង្ក្រាបបទល្មើសគ្រប់ប្រភេទឆ្លងកាត់ព្រំដែនជាពិសេស បទល្មើសពាក់ព័ន្ធគ្រឿងញៀន ការជួញដូរមនុស្ស ការរត់ពន្ធមនុស្ស អំពើភេរវកម្ម និងបទល្មើស បច្ចេកវិទ្យា បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលក្នុងការដោះស្រាយ បង្ការ និងប្រយុទ្ធ។

ចំពោះកិច្ចសហការតាមព្រំដែនវិញប្រទេសទាំងបីប្ដេជ្ញាប្រឆាំងនូវការរាតត្បាតនៃជំងឺកូវីដ-១៩ ជំងឺឆ្លងរាតត្បាតផ្សេងៗ និងគ្រោះធម្មជាតិនានា បន្តពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាថ្នាក់តំបន់ និងអន្ដរជាតិ រួមទាំងនៅក្នុងឱកាសដល់កម្ពុជាទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ និងជំរុញដល់អាជ្ញាធរខេត្តជាប់ព្រំដែន ឲ្យបន្តរក្សាការជួបប្រជុំជាទៀងទាត់ ដើម្បីផ្លាស់ប្តូរព័ត៌មាន និងដោះស្រាយដោយសន្តិវិធីចំពោះឧប្បត្តិហេតុនានា ដែលកើតឡើងនៅតាមតំបន់ព្រំដែន ក៏ដូចជាជំរុញការផ្លាស់ប្តូរទស្សនកិច្ច និងសកម្មភាពមិត្តភាពផ្សេងៗរវាងនិងក្នុងចំណោមអាជ្ញាធរមូលដ្ឋាននៅតាមតំបន់ព្រំដែននៃប្រទេសទាំងបី។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី កម្ពុជា-ឡាវ-វៀតណាម នេះ ត្រូវបានធ្វើឡើងដោយប្តូរវេនរៀងរាល់០២ឆ្នាំម្តងរវាង ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពិនិត្យនិងពង្រឹងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនានារវាងប្រទេសទាំងបី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក