ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ថាទោះក្នុងលក្ខខណ្ឌណាក៏ដោយក៏មិនអនុញ្ញាតឲ្យអ្នកផ្ទុកជំងឺកូវីដ-១៩ អូរមីក្រុង ព្យាបាលនៅផ្ទះដែរ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានសម្រេចជាផ្លូវការពុំអនុញ្ញាតឲ្យមានការព្យាបាលជំងឺកូវីដ-១៩ បំប្លែងថ្មីអូនមីក្រុងនៅផ្ទះនោះទេបន្ទាប់ពីមានបញ្ជាជាសាធារណៈពីនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។

ក្នុងសេចក្ដីប្រកាសព័ត៌មាននារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ លោក ម៉ម ប៊ុនហេង បានលើកឡើងថាបើទោះបីជាមិនទាន់ឃើញមានការបញ្ជាក់ពីវីរុសកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង ចូលក្នុងសហគមន៍នៅប្រទេសកម្ពុជាក្ដី ក៏ប៉ុន្តែដើម្បីបង្ការនិងទប់ស្កាត់នៅការឆ្លងរាលដាលនៃវីរុសនេះក្នុងសហគមន៍អ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង ដែលត្រូវបានរកឃើញទាំងអស់ គឺត្រូវបញ្ជូនទៅព្យាបាលនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសម្រាកព្យាបាលដែលរៀបចំដោយក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាលបញ្ជាក់ថា៖ «ទោះបីជាពុំទាន់មានទិន្នន័យបញ្ជាក់ថា វីរុសនេះបណ្តាលឱ្យមានភាពធ្ងន់ធ្ងរនៅឡើយ ប៉ុន្តែវាមានលទ្ធភាព ឆ្លងលឿន។ ដូច្នេះ ដើម្បីបង្ការនិងទប់ស្កាត់ជាអតិបរមានូវការឆ្លងរាលដាលនៃវីរុសនេះ ចូលក្នុងសហគមន៍ អ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ ពុំត្រូវបានអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះឡើយ ទោះបីក្នុងលក្ខខណ្ឌណាក៏ដោយ» ។

ការបញ្ជាក់របស់ក្រសួងសុខាភិបាលនៅពេលនេះគឺតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បញ្ជាដោយផ្ទាល់មាត់ តម្រូវឱ្យអ្នកឆ្លងកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ទាំងអស់ត្រូវទៅព្យាបាលនៅមន្ទីរពេទ្យ។

សម្ដេចតេជោ បញ្ជាក់ថាបច្ចុប្បន្នរាជរដ្ឋាភិបាលសម្រេចយកមន្ទីរពេទ្យហ្លួងម៉ែដែលមានទីតាំងនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ បម្លែងថ្មីអូមីក្រុង។

បើតាមសម្ដេចតេជោ ហ៊ុន សែន មកដល់ពេលនេះកម្ពុជារកឃើញករណីឆ្លងអូមីក្រុងនាំចូល ចំនួន ៩៤ករណីហើយដែលជាករណីនាំចូល ដោយមកដល់ពេលនេះមិនទាន់មានករណីក្នុងសហគមន៍នៅឡើយទេ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក