ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

Watch Video: សង្គ្រោះ ស្តារ និងការពារ គឺជាមូលដ្ឋានគ្រឹះ នៃរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ បានបញ្ចេញផ្សាយនូវវីដេអូមួយ ដោយរំលេចនូវអត្ថន័យក្រោមចំណងជើងថា សង្គ្រោះ ស្តារ និងការពារ គឺជាមូលដ្ឋានគ្រឹះ នៃរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា» ដែលវីដេអូនេះមានរយៈពេលប្រមាណ២៧នាទី។

ការបញ្ចេញផ្សាយវីដេអូនេះ បានកើតមានឡើងស្របពេលដែលខួបអនុស្សាវរីយ៍លើកទី៤៣ឆ្នាំ នៃថ្ងៃរំដោះ៧មករា ជិតចូលមកដល់ គឺ (៧មករា ១៩៧៩-៧មករា ឆ្នាំ២០២២ )ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជនកម្ពុជាចងចាំជានិច្ច បន្ទាប់ពីបានរស់រានមានជីវិតក្រោយពីការកាប់សម្លាប់ដ៏ឃោរឃៅរយង់ឃ្នងនៃរបបបនប្រល័យពូជសាសន៍ប៉ុល ពត ក្នុងរយៈពេល២ឆ្នាំ ៨ខែនិង២០ថ្ងៃ។

វីដេអូនេះ ក៏ជាការពញ្ញាក់ស្មារតីដល់ពលរដ្ឋកម្ពុជាទាំងអស់ ជាពិសេសគឺយុវជនត្រូវបន្តយល់ដឹង និងចង់ចាំអំពីប្រវត្តិសាស្ត្រ» និងអំពី « ស្មារតីនិងសមិទ្ធផល» ដែលបាននិងកំពុងកើតឡើងក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ហើយដែលការប្រារព្វខួបលើកទី៤៣ឆ្នាំនៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្រនៃការរស់រានមានជីវិត និងការរីកធំធាត់នៃប្រទេសជាតិយើងឡើងវិញនេះ គឺពិតជាកើតមានឡើងក្រោមស្នាដៃដ៏ធំធេងបំផុតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការសង្គ្រោះ ស្តារ ការពារអាយុជីវិត និងបន្តកសាងអភិវឌ្ឍប្រទេសជាតិ បម្រើប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប។

ហេតុនេះ គោលបំណងជាចំបង ដែលអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានផលិតនូវវីដេអូនេះឡើង ដោយចង់បញ្ជាក់ថា សង្គ្រោះ ស្តារ និងការពារ គឺជាមូលដ្ឋានគ្រឹះ នៃរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា»តែមួយគត់ ដែលបានធ្វើពលិកម្មសព្វបែបយ៉ាងក្នុងបុព្វហេតុដ៏សំខាន់និងមានអត្ថន័យបំផុតមួយនេះ។


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក