ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញទទួលអំណោយពីព្រះមន្ត្រីសង្ឃនិងសប្បុរសជននានាក្នុងខេត្តដើម្បីប្រគល់ជូនគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

កំពង់ចាម : ថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១ អភិបាលខេត្តកំពង់ចាមនិងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩  លោក អ៊ុន ចាន់ដា បានទទួលអំណោយពីព្រះមន្ត្រីសង្ឃខេត្តនិងសប្បុរសជននានាក្នុងខេត្តប្រគល់ជូនគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីចូលរួមចំណែកក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងខេត្ត។

លោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណចំពោះព្រះមន្ត្រីសង្ឃខេត្តនិងសប្បុរសជនទាំងអស់ដែលបាននាំយកសំភារៈគ្រឿងឧបភោគបរិភោគប្រគល់ជូនរដ្ឋបាលខេត្តសម្រាប់យកទៅប្រើប្រាស់ក្នុងការយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេសការផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋដែលប្រឈមនឹងការខ្វះខាតនិងពលករចំណូលស្រុកដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័កក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

អភិបាលខេត្តកំពង់ចាមបានប្រគេនពរដល់ព្រះមន្ត្រីសង្ឃនិងជូនពរដល់សប្បុរសជនចំពោះកាយវិការមនុស្សធម៌នាពេលនេះនិងសង្ឃឹមជឿជាក់ថាព្រះតេជគុណគ្រប់ព្រះអង្គនិងបងប្អូនសប្បុរសជន ឬម្ចាស់ក្រុមហ៊ុននានានឹងបន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ជាបន្តផងដែរ។

គួរបញ្ជាក់ថា៖
-សាលាអនុគណស្រុកស្រីសន្ធរ៖ អង្ករ ចំនួន ១តោន និងទឹកបរិសុទ្ធ ២០០យួរ
-សាលាអនុគណស្រុកស្ទឹងត្រង់ ទឹកសុទ្ធ ១.៥០០យួរ
-សាលាអនុគណស្រុកចំការលើ ទឹកសុទ្ធ ១.៥០០យួរ
-សមាគម កាតូលិក ភូមិភាគ កំពង់ចាម ឧបត្ថម ម៉ាស ៥ម៉ឺនម៉ាស
-ធនាគារវឌ្ឍនៈ ឧបត្ថម្ភ ម៉ាស ៥ម៉ឺនម៉ាស និងអាល់កុល ១០កាន
-សាខាក្រុមហ៊ុនដឹកជញ្ជូន វីរៈ ប៊ុនថាំ ខេត្តកំពង់ចាម ថវិកាចំនួន ៤០ម៉ឺនរៀល ទឹក ៥០យួរ និងម៉ាស ២.៥០០ម៉ាស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក