ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោប្រកាសបើកថ្នាក់មតេ្តយ្យសិក្សាកុមារតូចពីអាយុ៣-៥ឆ្នាំឡើងវិញ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា នៅថ្ងៃបើកបវេសនកាលឆ្នាំថ្មី នៅថ្ងៃទី១០ ខែមករាខាងមុខរាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យថ្នាក់មតេ្តយ្យសិក្សាកុមារតូចៗពីអាយុ ៣-៥ឆ្នាំអាចបើកឡើងវិញផងដែរ បន្ទាប់ពីស្ថានភាពជំងឺកូវីដក្នុងប្រទេសបានធូរស្រាលហើយពលរដ្ឋបានទទួលវ៉ាក់សាំងបានជិត៩០ភាគរយទូទាំងប្រទេស។

ក្នុងឱកាសអញ្ជើញប្រគល់ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាល ជូនកីឡាការិនី អ៊ុក ស្រីមុំ ក្រោយដណ្តើមបានមេដាយមាសពិភពលោកពីការប្រកួតកីឡាប៉េតង់ ដែលធ្វើឡើងនៅវិមានសន្តិភាព ព្រឹកថ្ងៃទី៥ ខែមករានេះ សម្តេចតេជោ ថា ការអនុញ្ញាតឱ្យមានការបើកថ្នាក់មតេយ្យឡើងវិញនេះ ដើម្បីសម្រួលដល់មាតាបិតាអាណាព្យាបាលដែលមានការលំបាកក្នុងគ្រប់គ្រងកូនចៅ ដោយជំនួសវិញដោយយកពួកគេទៅដាក់សាលាមតេ្តយ្យដើម្បីឱ្យពួកគេបានសិក្សារៀនសូត្រផង ហើយឪពុកម្តាយបានទៅធ្វើការ។

សម្តេចបានមានប្រសាសន៍ថា៖ «ស្ថានភាពមុនខ្ញុំបានឲ្យមានការប្រុងប្រយ័ត្នកុំទាន់លេង ប៉ុន្តែឥឡូវខ្ញុំបានសង្កេតឃើញថាការឆ្លងក្នុងសហគមន៍ថយចុះដោយសារមានវ៉ាក់សាំងស្រោច ដោយក្មេងៗអាយុ៣ និង៤ឆ្នាំសុទ្ធតែបានចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗ ដូច្នោះកម្រិតនៃឆ្លងមានតិចតួច»។

គួររំលឹកផងដែរថា ប្រទេសកម្ពុជាបានប្រកាសបិទសាលារៀនទូទាំងប្រទេសរួមទាំងមត្តេយ្យសាលាកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅគ្រាដែលកម្ពុជាបានរាយការណ៍រកពីករណីមេរោគកូវីដ-១៩ ដំបូងបាន២ខែ គិតមកដល់ពេលនេះមានរយៈពេលប្រមាណ១ឆ្នាំ និង៨ខែហើយ។ ការបើថ្នាក់មតេយ្យសិក្សារសម្រាប់កុមារដែរមានអាយុពី ៣-៥ឆ្នាំ ឡើងវិញនេះគឺបន្ទាប់ពីកម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងដល់ប្រជាជនដែលមានអាយុ១៨ឆ្នាំ ឡើងទៅបាន ១០១.៥៧% អាយុ ១២-១៧ឆ្នាំ បាន៩៩.១៥% និងអាយុ ០៦-១១ឆ្នាំ បាន១០៥.៣០%៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក