ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោប្រកាសថា មន្ត្រីរាជការជួរមុខនិងក្រុមអាទិភាពនឹងទទួលបានវ៉ាក់សាំងដូសទី៤ ប្រភេទ Pfizer

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសអនុញ្ញាតឱ្យកីឡាករកីឡាការិនី អ្នកសារព័ត៌មាន និង សិល្បករសិល្បការិនី អាចទទួលបានវ៉ាក់សាំងជាមួយនឹងមន្ត្រីរាជការជួរមុខសម្រាប់ដូសទី៤ ដោយប្រើប្រាស់វ៉ាក់សាំងប្រភេទ Pfizer ដែលមានក្នុងដៃស្រាប់។

ក្នុងឱកាសអញ្ជើញប្រគល់ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលជូនកីឡាការិនី អ៊ុក ស្រីមុំ ក្រោយដណ្តើមបានមេដាយមាសពិភពលោកពីការប្រកួតកីឡាប៉េតង់ដែលធ្វើឡើងនៅឯវិមានសន្តិភាព នៅព្រឹកថ្ងៃទី៥ ខែមករានេះ សម្តេចតេជោ មានប្រសាសន៍ថា ដើម្បីធានាបានភាពស៊ាំ ក្រុមអទិភាពរួមមាន មន្ត្រីរាជការជួរមុខ កីឡាករ កីឡាការិនី អ្នកសារព័ត៌មាន និង សិល្បករ សិល្បការិនីជាដើមនឹងទទួលបានវ៉ាក់សាំងដូសទី៤។

សម្តេចតេជោថា៖ «បច្ចុប្បន្ននេះយើងមានវ៉ាក់សាំងប្រភេទ Pfizer ចំនួនជាង ២លាន ៣សែនដូសនៅក្នុងដៃ ដូច្នោះអាចយកដើម្បីចាក់ធ្វើជាដូសទី៤ ដល់ក្រុមអទិភាពប្រមាណ ៧០ម៉ឺនដូស»។

គួរបញ្ជាក់ផងដែរថា ការលើកឡើងរបស់សម្តេចតេជោដែលអនុញ្ញាតឲ្យក្រុមអទិភាពនឹងទទួលបានវ៉ាក់សាំងដូសទី៤ នាពេលនេះ គឺស្របពេលដែលករណីឆ្លងមេរោគកូវីដ-១៩ បំលែងថ្មីកំពុងតែរាតត្បាតនៅលើពិភពលោក ខណៈប្រទេសកម្ពុជាវិញក៏បានរាយការណ៍ករណីអូមីក្រុងនាំចូលចំនួន៩៤ករណីផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក