ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលខេត្តឧត្ដរមានជ័យ ដឹកនាំកងកម្លាំងព្រមទាំងមន្ទីរ-អង្គភាព ឡើងភ្នំដងរែកសួរសុខទុក្ខបងប្អូនកងកម្លាំងដែលកំពុងឈរជើងនៅប្រាសាទតាមាន់

ឧត្ដរមានជ័យ : ថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១ លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ដឹកនាំកងកម្លាំងប្រដាប់អាវុធ រួមទាំងមន្ទីរ-អង្គភាពឡើងភ្នំដងរែកសួរសុខទុក្ខបងប្អូនកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងលើកជួរភ្នំដងរែកតាមព្រំដែនកម្ពុជា-ថៃ ត្រង់ចំណុចប្រាសាទតាមាន់។

ក្នុងឱកាសចុះសួរសុខទុក្ខនេះដែរ លោកអភិបាលខេត្ត បានធ្វើការលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងឈរជើង ឲ្យបន្តខិតខំប្រឹងប្រែងក្នុងការចូលរួមទប់ស្កាត់​ការលូចឆ្លងដែនខុសច្បាប់ក៏ដូចជាការរីករាលជំងឺកូវីដ-១៩ និងទប់ស្កាត់ការផ្ទុះជាសហគមន៍ព្រមទាំងទប់ស្កាត់ពលករដែលទើបតែមកពីប្រទេសថៃ ដោយត្រូវឲ្យពួកគាត់ដាច់ខាតចូលធ្វើចត្តាឡីស័ក១៤ថ្ងៃសិននៅតាមមណ្ឌលចត្តាឡីស័កដែលអាជ្ញាធររៀបចំជូន​។ លោកបានបញ្ជាក់ទៀតថា ស្ថិតនៅក្នុងស្ថានការណ៍ប្រទេសជាតិជួបការលំបាកនេះកងកម្លាំងទាំងអស់ត្រូវអនុវត្តតួរនាទីភារកិច្ចប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងក្រមសីលធ៌មត្រូវសហការល្អជាមួយកម្លាំងចម្រុះនិងអាជ្ញាធរមូលដ្ឋាននិងបទបញ្ជាការ របស់គណៈបញ្ជាការឯកភាពខេត្តជាពិសេសសូមឲ្យកងកម្លាំងទាំងអស់យកចិត្តទុកដាក់ ថែរក្សាសុខភាពដោយប្រកាន់ភ្ជាប់នូវអនាម័យជាប្រចាំតាមវិធានការសុខាភិបាលនិងវិធានការ៣កុំ ៣ការពារ ធានាបាននៅសុខសុវត្ថិភាពផ្ទាល់ខ្លួនមិនឲ្យមានការឆ្លងចូលក្នុងជួរកងកម្លាំង ព្រោះថាក្នុងកាលៈទេសៈដ៏លំបាកនេះពិតជាមិនអាចខ្វះបាននូវកងកម្លាំងចូលរួមយ៉ាងសកម្មជួយទប់ស្កាត់ឲ្យខានតែបានជូនជាតិមាតុភូមិ។

ក្នុងឱកាសនោះលោកអភិបាលខេត្ត បានថ្លែងកោតសរសើរដល់នាយ-ពលទាហានទាំងអស់ ដែលបានសហការល្អជាមួយកម្លាំងចម្រុះខិតខំបំពេញភារកិច្ចទាំងយប់ទាំងថ្ងៃនិងក្រោមភ្លៀងផងដែរ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។ លោកបានអំពាវនាវបន្ថែមដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំភ្លេចឲ្យសោះ​នូវជំងឺ​កូវីដ-១៩ ព្រោះវានៅតែជាបញ្ហាចម្បងនិងត្រូវប្រឈម​មុខខ្លាំងជាងគេបើគ្មានការចូលរួមទប់ស្កាត់ពីប្រជាពលរដ្ឋទេនោះឱកាសនៃការ​ផ្ទុះ​ឆ្លងនៃមេរោគកូវីដ-១៩ នៅក្នុងសហគមន៍និងបង្កជាហានិភ័យហើយឱកាសនៃផល​ប៉ះពាល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក៏រឹតតែប្រឈមមុខយ៉ាងខ្លាំងផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក