សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

សម្ដេចតេជោ ដាក់បទបញ្ជាតម្រូវឱ្យអ្នកឆ្លងជំងឺកូវីដ-១៩ បម្លែងថ្មីអូមីក្រុងទៅព្យាបាលនៅមន្ទីរពេទ្យ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានប្រកាសមិនអនុញ្ញាតឱ្យមានការព្យាលជំងឺកូវីដ-១៩ បម្លែងថ្មីអូមីក្រុងនៅផ្ទះនោះទេ ដោយតម្រូវឱ្យយកទៅព្យាបាលនៅមន្ទីរពេទ្យដើម្បីការពារការចម្លងនៃជំងឺនេះទៅក្នុងសហគមន៍។

ក្នុងឱកាសអញ្ជើញប្រគល់ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាល ជូនកីឡាការិនី អ៊ុក ស្រីមុំ ក្រោយដណ្តើមបានមេដាយមាសពិភពលោកពីការប្រកួតកីឡាប៉េតង់ ដែលធ្វើឡើងនៅឯវិមានសន្តិភាព នៅព្រឹកថ្ងៃទី៥ ខែមករានេះ សម្តេចតេជោ មានប្រសាសន៍ថា អ្នកជំងឺដែលបានឆ្លងអូមីក្រុងត្រូវតែទៅព្យាបាលនៅមន្ទីពេទ្យដោយសារតែកម្រិតនៃការចម្លងមេរោគនេះហាក់មានសភាពលឿនបើធៀបទៅនឹង មេរោគ ដែលតា និងមេរោគផ្សេងទៀត។ សម្តេចក៏បានបញ្ជាក់ថា បើទោះបីជាអ្នកជំងឺនោះមានផ្ទះដែលមានទីធ្លាធំទូទាយដែលអាចព្យាបាលដោយខ្លួនឯងក៏ដោយ ក៏មិនអនុញ្ញាតឲ្យនៅផ្ទះបានដែរ។

សម្តេចតេជោថា៖ «សូម្បីតែខ្លួនខ្ញុំបើសិនជាទៅប្រទេសម៊ីយ៉ាន់ម៉ាហើយត្រលប់មកវិញតេស្តឃើញអូមីក្រុង ខ្ញុំក៏ត្រូវព្យាបាលនៅមន្ទីពេទ្យដែរ ដើម្បីធ្វើជាគំរូគេ»។

ទោះបីយ៉ាងណាក៏ដោយសម្តេចក៏បានលើកឡើងពី ការលើកលែងចំពោះកូនអគ្គរដ្ឋទូតអាមេរិកម្នាក់ដែលបានស្នើសុំផងដែរ ដោយសារតែមានការធានាពីអគ្គរដ្ឋទូត។

សម្ដេចតេជោ បញ្ជាក់ថាបច្ចុប្បន្នរាជរដ្ឋាភិបាលសម្រេចយកមន្ទីរពេទ្យហ្លួងម៉ែដែលមានទីតាំងនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ បម្លែងថ្មីអូមីក្រុង។

បើតាមសម្ដេចតេជោ ហ៊ុន សែន មកដល់ពេលនេះកម្ពុជារកឃើញករណីឆ្លងអូមីក្រុងនាំចូល ចំនួន ៩៤ករណីហើយដែលជាករណីនាំចូល ដោយមកដល់ពេលនេះមិនទាន់មានករណីក្នុងសហគមន៍នៅឡើយទេ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក